យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសាំងហ្គាពួរ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ បុរសជនជាតិសាំងហ្គាពួរម្នាក់ បានទិញទូរស័ព្ទដៃស្មាតហ្វូន iPhone5S ទំហំ 32GB ពីហាងលក់ទូរស័ព្ទដៃ ដែលស្ថិតក្នុងផ្សារទំនើប Plaza Singapura ក្នុងប្រទេសសាំងហ្គាពួរ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល គឺគាត់ទទួលបានទូរស័ព្ទដៃ iPhone5S ដែលមានទំហំរហូតដល់ទៅ 275GB ទៅវិញ។

ប្រភពដដែលបានបន្តទៀតថា បុរសជនជាតិសាំងហ្គាពួររូបនោះ មានឈ្មោះថា Axel  បានទិញទូរស័ព្ទ iPhone5S ទំហំ 32GB នៅថ្ងៃទី២១ ខែកញ្ញា ហើយបានដឹងថាទូរស័ព្ទ iPhone5S ដែលគាត់ទិញនោះ មានទំហំ 275GB នៅថ្ងៃបន្ទាប់។

ទោះបីយ៉ាងនេះក៏ដោយ Axel បាននិយាយថា “ខ្ញុំមិនប្រាកដក្នុងចិត្តសោះថា តើវាជាសំណាងល្អរបស់ខ្ញុំ ដែលទិញបានទូរស័ព្ទ iPhone5S ទំហំ 275GB ឬជាសំណាងអាក្រក់របស់ខ្ញុំ ដោយសារតែទូរស័ព្ទនោះមានបញ្ហា?”

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូប និងវីដេអូខាងក្រោម៖









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]