ខេត្តស្ទឹងត្រែង ៖ យុវជនចំនួន២ក្រុម បានកាប់ចាក់គ្នាបណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង១២ និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី ២៣ កញ្ញា ២០១៣ ក្នុងវត្តច្រប ស្ថិតក្នុងភូមិច្រប ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំក្បាលរមាសបានឱ្យដឹងថា ជនរងគ្រោះដល់ស្លាប់ឈ្មោះសំ ប៊ុននា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវជនដៃដល់កាប់នឹងពូថៅចំកណ្តាលក្បាល ផុងលលាដ៏ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសឈ្មោះសំ លីន ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជនដៃដល់កាប់ចំឆ្អឹងជំនីរខាងស្តាំ។

ប្រភពពីអ្នកភូមិបាននិយាយថា ពួកគេបាននាំគ្នាទៅរាំរែកក្នុងពិធីកាន់បិណ្ឌក្នុងវត្ត២-៣ថ្ងៃហើយ ចំណែកការទាស់គ្នារហូតយកកាំបិតពូថៅដេញកាប់គ្នានោះទំនងមកពីបញ្ហាកុងកាច់រឿងដណ្តើមស្រីគ្នា។

បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួនជនល្មើសមកផន្តាទោសតាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]