តាមធម្មតា ឪពុកម្តាយតែងតែជូនកូនតូចៗ របស់ខ្លួនទៅរៀន ដោយមធ្យោបាយធ្វើដំណើរផ្សេងដូចជា កង់ ម៉ូតូ ឬរថយន្ត ប៉ុន្តែសម្រាប់ក្មេងៗក្រីក្រ ដែលរស់នៅក្នុងតំបន់ភ្នំ ក្នុងប្រទេសចិនវិញ គឺតែងតែដើរឆ្លងកាត់ព្រៃភ្នំ ទឹក និងផ្លូវដែលមានគ្រោះថ្នាក់ផ្សេងៗ ដើម្បីទៅសាលា ដែលធ្វើឲ្យមនុស្សជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងអាសូរយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន chinanavis របស់ប្រទេសចិន បានឲ្យដឹងថា ក្មេងៗដែលរស់នៅក្នុងតំបន់ភ្នំ ដាច់ស្រយាលពីទីក្រុងក្នុងប្រទេសចិន តែងតែដើរឆ្លងកាត់ផ្លូវគ្រោះថ្នាក់ជាច្រើន ដូចជាត្រូវឆ្លងកាត់ទឹក ព្រៃ ភ្នំ ដើម្បីទៅសាលារបស់ពួកគេ។

ទោះបីជាយ៉ាងនេះក៏ដោយ ពួកគេក៏នៅតែមិនមានថ្នាក់រៀន ពេញលក្ខណៈដូចនៅទីក្រុង ឬខេត្តនានាក្នុងប្រទេសចិនឡើយ ព្រោះថ្នាក់រៀនរបស់ពួកគេ ស្ថិតនៅក្នុងរោងភ្នំ ឬផ្ទះតូចមួយតែប៉ុណ្ណោះ។

យ៉ាងណាមិញ នេះបានស្តែងឲ្យឃើញពីគំលាតគ្នា និងការរស់នៅរវាងអ្នកមាន និងអ្នកក្រ នៅក្នុងប្រទេសចិន៕






តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]