អាមេរិក៖ និស្សិតសកលវិទ្យាល័យម្នាក់ ដែលគេតែងស្គាល់ និងអោយឈ្មោះថា Silo បានចូលរួមក្នុងការប្រកួតប្រជែង នៃការញ៉ាំ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ លើការសិក្សាររបស់ខ្លួន។

គាត់មានឈ្មោះថា Eric Dahl ជានិស្សិតសិក្សាផ្នែកវិស្វកម្មកុំព្យូទ័រ មួយរូប ដែលបានជាប់នៅលំដាប់លេខ ៣ លើពិភពលោក ក្នុងការប្រកួតប្រជែង ញ៉ាំអាហារ ក្នុងចំណោម អ្នកខ្លាំងៗខាងញ៉ាំ ទាំងអស់ នៅគ្រប់ទិសទី។ គាត់ធ្លាប់បាន ចូលរួមក្នុងការ ប្រកួតប្រជែង ជាច្រើនមកហើយ ហើយសំរាប់លើកនេះវិញ គាត់បានចុះឈ្មោះ ចូលរួមការប្រកួតមួយ ក្នុងការញ៉ាំ នំប៉័ងសាច់វិចសាច់លាយឆីស ដោយក្នុងនោះ ត្រូវបានគេកំនត់ ញ៉ាំអោយអស់ ក្នុងរយៈពេល តិចជាង ១០នាទី ប៉ុន្តែ សំរាប់ Eric គាត់បានញ៉ាំអស់ ដោយចំណាយ រយៈពេលតែ ៥នាទី និង ៥០វិនាទី តែប៉ុណ្ណោះ។ គាត់បានឈ្នះ រង្វាន់ទឹកប្រាក់ ចំនួន ១៨,០០០ ដុល្លារអាមេរិក ពីការប្រកួតនេះ ហើយប្រាក់នេះ វាអាចជួយសម្រាលបន្ទុក លើការបង់ថ្លៃផ្សេងៗ សំរាប់ការសិក្សារបស់គាត់ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]