កំពង់ចាមៈ សមត្ថកិច្ច នគរបាល ស្រុកព្រៃឈរ បានឃាត់ខ្លួន បុរសម្នាក់ ក្រោយពីបានកំណត់ថា ជាមេចែកចាយគ្រឿងញៀន ប្រចាំស្រុកព្រៃឈរ  ។

ការឃាត់ខ្លួនជន សង្ស័យខាងលើ បានធ្វើឡើងកាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ នៅ ចំណុច កន្លែងលេងបាល់ ស្ចិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

អធិការ នគរបាល ស្រុកព្រៃឈរ លោក កែវ ស៊ាងហ៊ាន់ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រីង៣ដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក អធិការបានឲ្យដឹងទៀតថា ជនសង្ស័យជាមុខ សញ្ញាស្ថិតក្នុងការ តាមឃ្លាំមើល របស់សមត្ថកិច្ចយូរមកហើយ ។ ហើយ នៅថ្ងៃកើតហេតុ ក្រោយពីសមត្ថកិច្ចមានការសង្ស័យថា ជនសង្ស័យបានយកថ្នាំញៀន ទៅចែកចាយ នៅចំណុច កន្លែង លេងបាល់ ទើបខាងសមត្ថកិច្ចរបស់ បានសុំគោលការណ៍ពីលោក ឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងបន្ទាប់ពីមាន ការអនុញ្ញាតិពីស្ថាប័នអាយ្យការផងនោះ ទើប ខាងសមត្ថកិច្ចបស់លោក ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ដែលក្នុងការឃាត់ខ្លួនសមត្ថកិច្ច បានឆែករកឃើញវត្ថុតាង មានថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន៨កញ្ចប់តូច និង៣ កញ្ចប់ធំ ។

ហើយបច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចនគរបាលស្រុកព្រៃឈរ កំពុងកសាងសំណុំរឿង ទៅតាមនិតិវិធីបញ្ជូនទៅសាលា ដំបូង ខេត្តកំពង់ចាម ចាត់ការទៅ តាមផ្លូវច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]