យ៉ាងហោចណាស់មនុស្សចំនួន ៧៨នាក់បានស្លាប់ និង ១៤១នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់បំផ្ទុះគ្រាប់បែបពីរគ្រាប់ នៅព្រះវិហារគ្រិស្ត All Saints Church នាភាគពាយព្យ ប្រទេសប៉ាហ្គីស្ថាន ដែលបង្កដោយពួកឧទ្ទាមតាលីបង់ កាលពីថ្មីៗកន្លងទៅនេះ។

បើតាមអាជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា មានបុរសមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ បំពាក់ដោយគ្រាប់បែកបង្កប់ម្នាក់មួយ បានរត់តម្រង់មករកព្រះវិហារ ដែលកុះកុញទៅដោយបុព្វជិត ដើម្បីកេះគ្រាប់បែកផ្ទុះលាន់លឺសូរយ៉ាងកងរំពង បណ្តាលឲ្យមនុស្ស ៧៨នាក់ស្លាប់ និង ១៤១នាក់ឯទៀតរងរបួស។ ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងប្រុសចំនួន ៧នាក់ស្លាប់ និង ៣៧នាក់រងរបួស យ៉ាងអកុសល។

គួរបញ្ជាក់ផងដែរថា នេះជាហេតុការណ៍ដ៏អាក្រក់មួយជាប្រវត្ថិសាស្ត្រ ដែលពួកតាលីបង់ បានវាយប្រហារមកលើអ្នកដែលកាន់សាសនាគ្រិស្ត ជាច្រើនលើកច្រើនសាររួចមក នៅក្នុងប្រទេសប៉ាហ្គីស្ថាន ។




















តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]