កាលពីពេលថ្មីៗនេះ តារាស្រីកូរ៉េ Clara បានធ្វើការសុំទោស ទៅលើកម្មវិធីចុងក្រោយរបស់នាង ដែលមានឈ្មោះថា SNL Korea ដែលនាងបានធ្វើការកុហកថា នាងមិនបានកែសម្ភស្សនោះ។

យ៉ាងណាមិញ មានសាធារណៈជាច្រើន បានធ្វើការទស្សទាយ រួចមកហើយថា រូបរាងរបស់តារាស្រីនេះប្រាកដជាធ្វើ ការវះកាត់ ដោយសារតែពួកគេ បានឃើញរូបភាពពីកុមារភាពរបស់តារានេះ ដែលនាងមានមុខមាត់ខុសគ្នា ស្រឡះពីពេលបច្ចុប្បន្ននេះ។  រលឹកដល់កម្មវិធីនេះ ដែលបានចាក់បញ្ចាំងកាលពី ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៣មុននេះលោក Jung Myung Ohk បានប្រាប់ទៅកាន់ តារាស្រីនេះថា ទោះជាអ្នកសិចស៊ី ឬមិនក៏ដោយ សូមកុំកុហកទស្សនិកជន តែនៅពេលនោះ នាងនៅតែប្រកែកថា នាងមិនបានកែសម្ភស្សនោះទេ។

តែសម្រាប់មកដល់ពេលនេះ នាងបែរជាធ្វើការសុំទោស ទៅកាន់អ្នកគាំទ្រ ចំពោះពាក្យសម្ដីកុហកនៅក្នុងកម្មវិធីនោះ ដែលថានាងមិនបាន កែសម្ភស្សនោះ ហើយនាងបានសន្យាថា នាងនឹងឈប់កុហកទៀតហើយ។

តើគ្រាន់តែកែសម្ភស្សប៉ុណ្ណោះ ចាំបាច់លាក់បាំងដែរ ឬ? 





ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]