ការប្រកួតបាល់ទាត់សប្តាហ៍ទី៥ ក្នុងក្របខ័ណ្ឌ English Premier League របស់ចក្រភពអង់គ្លេស បានបញ្ចប់ទៅសព្វគ្រប់ជាស្ថាពរហើយ កាលពីយប់មិញនេះ ដោយក្រុមមេឃខៀវ Man CITY បានសំពងក្រុម Man UTD យ៉ាងចាស់ដៃ ខណៈក្រុមកាំភ្លើងធំ Arsenal ក្រុមក្ងានស Swansea និងក្រុមមាន់គក Tottenham Hotspur សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួន។

រដូវកាលនេះ ក្រុម Manchester ទាំងពីរសុទ្ធតែផ្លាស់ប្តូរគ្រូបង្វឹកថ្មី រៀងៗខ្លួន ដោយលោក Manuel Pellegrini ដឹកនាំក្រុមមេឃខៀវ Man CITY ខណៈក្រុមបិសាចក្រហម ដឹកនាំដោយលោក David Moyes។ នាជំនួបការប្រកួត នៅកីឡាដ្ឋាន Ethihad ក្រុមមេឃខៀវ Man CITY បានសំពងក្រុមបិសាចក្រហម Man CITY យ៉ាងចាស់ដៃ ដោយលទ្ធផល ៤ទល់នឹង១ ដែលគ្រាល់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Aguero នៅនាទីទី ១៦ និង ៤៧ កីឡាករ YaYa Toure នៅនាទីទី ៤៦ និង កីឡាករ Nasri នៅនាទីទី ៥០ ចំណែកឯក្រុមបិសាចក្រហម Man UTD តាមបានមួយគ្រាប់មកវិញ ដោយការទាត់បាល់ពិន័យ បានយ៉ាងល្អ ដោយកីឡាករ Wayne Rooney នៅនាទីទី ៨៧។

វីដេអូ Highlight៖ Man CITY 4 – 1 Man UTD

 

ចំណែកឯការប្រកួត ៣ផ្សេងទៀតគឺ ក្រុមកាំភ្លើងធំ Arsenal ឈ្នះ Stoke City ៣ទល់នឹង១ ក្រុម Swansea យកឈ្នះ Crystal Palace ២ទល់នឹង០ ក្រៅទឹកដី ខណៈ Tottenham Hotspur ផ្តួល Cardiff City ១ទល់នឹង០ នៅពេលជិតចប់ការប្រកួត។

តារាងលទ្ធផលសប្តាហ៍ទី៥ បាល់ទាត់ក្របខ័ណ្ឌ EPL


តារាងចំណាត់ថ្នាក់


តើលោក David Moyes ពិតជាស័ក្តសមធ្វើជាគ្រូបង្វឹក Manchester United ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]