ជប៉ុន៖ ក្រុមចម្រៀងផប របស់ជប៉ុនមួយ បានកាន់កាប់តំណែង ក្នុងកំណត់ត្រាពិភពលោក Guinness ជាក្រុមចម្រៀងផប ដែលមាន សមាជិក ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានចំនួន ដល់ទៅ ៨៨នាក់ ឯណោះ។

ក្រុមចម្រៀងផប មួយនេះ មានឈ្មោះថា AKB48 បង្កើតឡើង ដោយផលិតករម្នាក់ ឈ្មោះ Yasushi Akimoto ហើយរូបលោក បង្កើតក្រុមនេះ មានគោលបំណង ចង់បាននូវភាពខុសប្លែកគ្នា ពីក្រុមដទៃ ដែលតែងតែ ឃើញនៅតាមកញ្ចក់ទូរទស្សន៍ ឬ ការប្រគុំតន្រ្តី ដោយងាកមក ធ្វើការសម្តែងផ្ទាល់ នៅឆាកផ្ទាល់ខ្លួន ជារៀងរាល់ថ្ងៃវិញ ដើម្បីអាចអោយប្រិយមិត្តគាំទ្រ មានឪកាសបានមក ទស្សនាផ្ទាល់តែម្តង។ ក្រុមចម្រៀង AKB48 ចេញសម្តែងដំបូង នៅក្នុងឆ្នាំ ២០០៥ ជាមួយនឹង សមាជិកតែ ២០នាក់ប៉ុណ្ណោះ ដែលពួកនាង ត្រូវបានជ្រើសរើសសម្រិតសម្រាង ពីក្នុងចំណោម នារីចំនួន ៨០០០នាក់។ យ៉ាងណាមិញ ក្រោយមកសមាជិកមានការកើនឡើង និង ត្រូវបានបែងចែក ចេញជា បីក្រុមតូចៗ ក្នុងនោះទៀតផង ដែលមានសមាជិកសរុប ក្នុងក្រុម AKB48 ទាំងអស់ ចំនួន ៨៨នាក់ នាពេលបច្ចុប្បន្ន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?







ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]