បាត់ដំបងៈ កម្លាំងនគរបាលស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ធវៈ លើស្រ្តីគម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានប្រព្រឹត្ត កាលពីវេលាម៉ោង១៤ រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ នៅចំណុចលើដើមព្រីងវាលស្រែ ស្ថិតក្នុងក្រុមទី១៥ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ រួចនាំយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមសា ឆ្នាំ២០១២ ដើម្បីចាត់ ការបន្ត។

លោកវរសេនីយ៍ត្រី ប៊ុត សំបូរ អធិការនគរបាល ស្រុកបាណន់ បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ស៊ិន ហឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធ និងមានកូន៤នាក់ មានទីលំនៅក្រុមទី១៥ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់។ ចំណែកជនរងគ្រោះជាស្រ្តីគម្នាក់ មានឈ្មោះ ស.ឡ អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំ ជាមួយជនសង្ស័យខាងលើ។

លោកវរសេនីយ៍ត្រី ប៊ុត សំបូរ បានបន្តថា យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ នៅថ្ងៃទី២៧ ខែមេសា បានរៀបរាប់ក្នុងពាក្យបណ្តឹង តាមការបកប្រែភាសា គ របស់អង្គការសម្ព័ន្ធ ជនពិការអន្តរជាតិ ក្នុងខេត្តបាត់ដំបង និងសាក្សីផងនោះ លោកបានបញ្ជាកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការឃាត់ ខ្លួនជនសង្ស័យ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នាំយកមកអធិការស្រុក ដើម្បីសាកសួរ។

បើផ្អែកតាមការពិនិត្យ នៅកន្លែងកើតហេតុជាក់ស្តែង ដោយមានការចូលរួម ពីក្រុមប្រឹក្សាឃុំ មន្រ្តីកិច្ចការនារីឃុំ និងសមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងប្រព្រឹត្តល្មើស នោះ មានលក្ខណៈងាយស្រួល អាចប្រព្រឹត្តបទល្មើសនេះបានមែន។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះ នៅលើដើមព្រីងដូចការចោទប្រកាន់នោះទេ ព្រោះវាជួបការលំបាកណាស់ ក្នុង ការប្រព្រឹត្តចាប់រំលោភ វាមិនដូចនៅលើផ្ទាល់ដីឡើយ។ ខ្លួនគ្រាន់តែបានទៅឈរ មើលនៅក្រោមដើមព្រីងនោះប៉ុណ្ណោះ។ ជនសង្ស័យបានឆ្លើយទៀតថា បើកាលពី ជាង១ខែ មុនមិនចាំថ្ងៃខែ តែប្រហែលជាម៉ោង១៣រសៀល ខ្លួនធ្លាប់បានរួមភេទ ជាមួយជនរងគ្រោះបានសម្រេចម្តងមែន នៅវាលស្រែ ដោយមានការព្រមព្រៀងគ្នានិងលុយចំនួន ១០.០០០រៀល។ លុះចុងក្រោយនេះខ្លួន មិនបានប្រព្រឹត្តផង ស្រាប់តែឃើញមានសមត្ថកិច្ច មកឃាត់ខ្លួនដល់ផ្ទះតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុក បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ មកស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២នេះ ដើម្បីចាត់ ការបន្តតាមច្បាប់៕

ដោយ៖ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]