ព្យុះកំណាចប្រចាំឆ្នាំមួយ ដែលមានឈ្មោះថា Usagi កំពុងតែវាយប្រហារយ៉ាងខ្លាំងទៅលើភាគខាងត្បូង កោះតៃវ៉ាន់ បង្កជាខ្យល់បក់ ភ្លៀងធ្លាក់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យចរន្តអគ្គីសនី និងគមនាគមន៍ជាច្រើនត្រូវកាន់ផ្តាច់ កាលពីថ្មីៗកន្លងទៅនេះ។

ព្យុះដែលមានល្បឿនរហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោងនេះ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ត្រូវរងរបួស ដោយសារតែខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យដើមឈើរលំសង្កត់ត្រូវនោះ។ ជាមួយគ្នានេះដែរ ផ្ទះសម្បែងចំនួន ៤៥ ០០០ ត្រូវកាត់ផ្តាច់ចរន្តអគ្គីសនី ចំណែកឯ ៥ ០០០ទៀតត្រូវខ្វះខាតទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជាភ័ព្វសំណាង ពុំមាននរណាម្នាក់ស្លាប់ក្នុងគ្រោះធម្មជាតិនេះឡើយ ដោយប្រជាជនត្រូវបានអាជ្ញាធរនៅតំបន់នោះ ប្រកាសអាសន្នជម្លៀសចេញ ទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា  ព្យុះនេះនឹងបន្តកើតមានជាច្រើនថ្ងៃបន្តទៅទៀត ដែលគោលដៅបន្ទាប់របស់ព្យុះនេះ គឺតំបន់នៅជិតកោះតៃវ៉ាន់ ដូចជា ប្រទេសហ្វីលីពីន និងកោះហុងកុង ជាដើម។








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]