យោងតាមសារព័ត៌មាន chinadaily របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ មិនត្រូវបានគេស្គាល់ឈ្មោះ ពាក់អាវពណ៌ខ្មៅ ពាក់វែនតា និងមួក បានដើរចេញពីហាង Apple Store នៅតាមបណ្តោយផ្លូវ Wangfujing ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ ដោយស្នាមញញឹម និងសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានក្លាយជាម្ចាស់ទូរស័ព្ទដៃស្មាតហ្វូន iPhone5S ដំបូងគេបង្អស់ នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានចាប់ផ្តើមដាក់លក់ ទូរស័ព្ទដៃស្មាតហ្វូន iPhone5S និង iPhone5C នៅក្នុងប្រទេសចំនួន ៩ មានដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា ចិន បារាំង អាឡឺម៉ង់ ជប៉ុន សឹង្ហបុរី និងអង់គ្លេស កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញាកន្លងទៅនេះ។

យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី២២ ខែកញ្ញានេះ ទូរស័ព្ទដៃស្មាតហ្វូន iPhone5S និង iPhone5C កំពុងវាយលុកទីផ្សារ ក្នុងប្រទេសចិនយ៉ាងខ្លាំង៕



បុរសជនជាតិចិន ដែលជាម្ចាស់ទូរស័ព្ទស្មាតហ្វូន ដំបូងគេបង្អស់ នៅក្នុងប្រទេសចិន

បុគ្គលិកនៅក្នុងហាង Apple Store តាមបណ្តោយផ្លូវ Wangfujing ស្ថិតក្នុងទីក្រុងប៉េកាំង បានស្វាគមន៏ និងរាក់ទាក់អតិថិជន ដោយស្នាមញញឹម និងរីករាយបំផុត

បុគ្គលិកនៅក្នុងហាង Apple Store តាមបណ្តោយផ្លូវ Wangfujing ស្ថិតក្នុងទីក្រុងប៉េកាំង បានណែនាំនូវមុខងារថ្មី នៅក្នុងទូរស័ព្ទដៃស្មាតហ្វូន iPhone5S ទៅអតិថិជន

មនុស្សជាច្រើនបានរង់ចាំយ៉ាងអន្ទះអន្ទែង នៅខាងក្រៅហាង Apple Store តាមបណ្តោយផ្លូវ Wangfujing ស្ថិតក្នុងទីក្រុងប៉េកាំង ដើម្បីទិញទូរស័ព្ទដៃស្មាតហ្វូន iPhone5S និង iPhone5C

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]