មនុស្សជាច្រើន មិនដែលគិត និងនឹកស្មានថាម្ដាយរបស់ខ្លួន នឹងគ្រវាត់ខ្លួន ទៅលើដីនោះទេ តែនេះបែរជាក្លាយជាការពិត ក្រោយពីស្ដ្រីជាម្ដាយម្នាក់ បានគ្រវែងកូនរបស់ខ្លូន ក្នុងអំឡុងពេលថតរូបនោះ។

រូបភាពរបស់ក្រុមគ្រួសារមួយ ដែលមានស្ដ្រីម្ដាយ និងមានឈ្មោះថា Elizabeth Cramer ដែលច្រលំគ្រវាត់កូនប្រុសអាយុ ៦ខែទៅម្ខាងនោះ កំពុងតែមានប្រជាប្រិយភាព នៅក្នុងប្រព័ន្ធអ៊ិធើណេត។ សម្រាប់រូបភាពនេះ ត្រូវបានពួកគេថតកាលពីខែ សីហានៅឯ San Clemente កាលីហ្វញ៉ា សហរដ្ឋអាមេរិក។ អ្វីដែលប្លែកនោះ គឺ ដោយសារចង់បង្ហាញពី សុភមង្គលរបស់គ្រួសារខ្លួន គូស្វាមីភរិយានេះ បាននាំគ្នា យោង កូនទាំងពីរ តែនៅក្នុងនោះ បែរជានារីជាភរិយា បានច្រលំគ្រវែងកូនទៅវិញ។

ទោះជាយ៉ាងណា លោក Steve Cramer អាយុ ៣២ឆ្នាំ ដែលជាស្វាមីនារីនេះផ្ទាល់ បាននិយាយថា នៅខណៈពេលនោះលោកបានលឺភរិយាស្រែក ដែលភ្លាមៗនោះ លោកបានស្ទុះទៅមើលកូននៅលើ ខ្សាច់ ដែលនេះជាសំណាងបំផុតដែលកូនប្រុសនេះ មិនមានរងរបួសអ្វីនោះទេ តែលោកសារភាពថា កូនរបស់ខ្លួនពិតជាយំយ៉ាងខ្លាំង។ 

នេះជារឿងមួយដ៏សំណាង ដែលខាងក្រោមជាដីខ្សាច់ ចុះប្រសិនផ្នែកខាងក្រោមនោះជា ថ្មវិញ? តើកូននោះ នឹងទៅជាយ៉ាងណា?





ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]