កាលពីពេលថ្មីៗនេះ រូបភាពជាច្រើនសន្លឹក នៃសត្វអំពិលអំពែក ដែលស្ថិតនៅលើភ្នំ “Purple Mountain” ក្នុងទីក្រុង Nanjing ប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៏មនុស្សជាច្រើន នៅលើបណ្តាញអ៊ីនធឺណែត ព្រោះនៅទីនោះ គឺពិតជាគួរឲ្យចង់គយគន់ និងទៅលេងផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា នៅលើភ្នំ “Purple Mountain ” គឺជាទីកន្លែង ដែលសំបូរសត្វអំពិលអំពែកបំផុត នៅក្នុងប្រទេសចិន ហើយពេលវេលាល្អបំផុត សម្រាប់គយគន់សត្វអំពិលអំពែក គឺក្នុងអំឡុងថ្ងៃទី២៥ ខែកក្កដា ដែលពេលនោះ នឹងមានសត្វអំពិលអំពែករាប់ពាន់ក្បាល បង្ហាញខ្លួននៅលើភ្នំនោះ។

បើតាមអ្នកជំនាញរបស់ប្រទេសចិន បានប្រាប់ឲ្យដឹងថា សត្វអំពិលអំពែក ជាធម្មតាវាតែងរស់នៅក្នុងទីកន្លែងមួយ ដែលមានបន្លែផ្លែឈើស្រស់ ទឹកស្អាត និងខ្យល់អាកាសបរិសុទ្ធ។ “Purple Mountain” គឺជាសួតបៃតងនៃទីក្រុង Nanjing ដែលវាជាទីកន្លែងដ៏ល្អឥតខ្ចោះ សម្រាប់ពួកវារស់នៅ។

ជាមួយគ្នានេះដែរ សត្វអំពិលអំពែកទាំងនោះ នឹងបង្ហាញខ្លួននៅក្នុងអំឡុងម៉ោង ៧ និង ៣០នាទី ដល់ម៉ោង ៩យប់ ជាមួយនឹងពន្លឺដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់៕













តើប្រិយមិត្តចង់គយគន់សត្វអំពិលអំពែក នៅទីនោះដែរឬទេ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]