អ្នកជំនាញខាងមនុស្សធាត់ បានធ្វើការស្ដីបន្ទោសទៅ លើការប្រើប្រាស់ការវះកាត់ បញ្ចុះទំងន់ទៅលើ ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ដែលក្មេងម្នាក់ បានក្លាយជាមនុស្សដែលមានវ័យក្មេង ជាងគេនៅក្នុងការវះកាត់នោះ។

តាមសារព័ត៌មានរបស់អង់គ្លេស បានឲ្យដឹងថា ក្មេងប្រុសដែលមានទំងន់ហួសប្រមាណនេះ មិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ តែក្មេងប្រុសនេះជាអ្នករស់នៅក្នុង ស៊ុយដង់។ បន្ថែមពីនេះ បានឲ្យដឹងថា ក្មេងនេះត្រូវបានធ្វើការវះកាត់ក្បាលពោះ ដែលបានកាត់បន្ថយអស់ ២៥%ភាគរយនៃទំហំដើម ដែលកាលពីមុន ក្មេងប្រុសនេះមានទំងន់ ៣៣គីឡូក្រាមនោះ។ ទោះជាយ៉ាងណា គេនឹងសង្ឃឹមថា ការវះកាត់ដែលបានធ្វើរួចរាល់នេះ នឹងធ្វើឲ្យក្មេងប្រុសនេះបញ្ចុះទំងន់បានសម្រេច ហើយនឹងមិនបណ្ដាលឲ្យក្មេងប្រុសនេះ រងរនូវបញ្ហាសុខភាពផ្សេងៗទៀតនោះ ដូចជា sleep apnoea ដែលជាការគេងមិនត្រឹមត្រូវ តាមរយៈការដកដង្ហើមមិនទៀងទាត់ ជួនកាលមិនដកដង្ហើម ក្នុងរយៈពេលវែង។  

សម្រាប់លោកគ្រូពេទ្យជំនាញខាងមនុស្សធាត់នេះ ដែលមានឈ្មោះថា Paul Zimmett បានថ្លែងថា ការធ្វើការវះកាត់ទៅលើមនុស្សវ័យក្មេងនេះ ពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែលលោកមិនដែលនឹកស្មានដល់នោះទេ។ នៅក្នុងនោះ បុគ្គលិកខាងស្ថាប័នសុភាព បេះដូង និងរោគទឹកនោមផ្អែម ក៏បានថ្លែងថាដូចគ្នាថា ពួកគេពិតជាមិនដឹងថា នឹងអាចមានរឿងអ្វីកើតឡើង ទៅថ្ងៃអនាគតរបស់ក្មេងប្រុសនេះនោះទេ ព្រោះការវះកាត់ទៅលើមនុស្ស ដែលមានវ័យក្មេងបែបនេះ ពិតជាអាចប្រឈមនឹងជំងឺផ្សេងៗជាច្រើន។ តែតាមការរបាយការណ៍ បានឲ្យដឹងថា ខាងអ្នកធ្វើការវះកាត់នេះ ក៏ធ្លាប់សំណូមពរឲ្យ ក្រុមគ្រួសារនេះ ជួយ បញ្ចុះទំងន់ និងសម្រកការញ៉ាំរបស់ក្មេងប្រុសនេះផងដែរ តែជាក់ស្ដែងក្មេងនេះនៅតែឡើងទំងន់ជារៀងរាល់ថ្ងៃ។

តើប្រិយមិត្ដនឹងឲ្យកូនក្មួយរបស់លោកអ្នក ធ្វើការវះកាត់ដែរឬទេ ប្រសិនជាមានទំងន់ដូចជាយក្សនោះ?

សូមមើលរូបភាពខាងក្រោម៖

មុនធ្វើការវះកាត់

ក្រោយការវះកាត់ នៅសល់ត្រឹម ២៤គីឡូក្រាម


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]