ក្រុមឧទ្ទាមប្រដាប់អាវុធអាល់កៃដា ជាច្រើននាក់ បានធ្វើការវាយប្រហារ ដោយបាញ់រះកាំភ្លើងជាច្រើនគ្រាប់ នៅផ្សារទំនើបមួយ នាទីក្រុង Nairobi ប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៩នាក់ស្លាប់ និង ១៥០នាក់ផ្សេងទៀតរងរបួស កាលពីម្សិលមិញកន្លងទៅនេះ។

ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកេនយ៉ា បានចូលទៅអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាប់ ដោយមានការបាញ់បោះគ្នាយ៉ាងកក្រើកអស់ជាច្រើនម៉ោង។ ក្នុងនោះ ពួកឧទ្ទាមប្រដាប់អាវុធអាល់កៃដាទាំងនេះ បានចាប់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ដើម្បីធ្វើជាចំណាប់ខ្មាំង រហូតពួកគេអាចរត់រួចបានដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta បានដាក់បញ្ជាយ៉ាងតឹងរឹង ដើម្បីវែកមុខក្រុមឧទ្ទាមអាល់កៃដានេះ ឲ្យបាន។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ម្សិលមិញនេះ គឺជាហេតុការណ៍អាក្រក់បំផុត ក្នុងប្រទេសកេនយ៉ា ក្នុងកំឡុងពេល ១៥ឆ្នាំនេះ ដោយកាលពីឆ្នាំ ១៩៩៨កន្លងទៅនោះ ក៏មានការវាយប្រហារ ដោយបោកគ្រាប់បែកនៅស្ថានទូតអាមេរិក នាទីក្រុង Nairobi នេះ បណ្តាលឲ្យមនុស្សចំនួន ២១៣នាក់ស្លាប់បាត់ជីវិតផងដែរ។


















តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]