ភ្នំពេញៈ ទស្សនិកជនធ្លាប់តែបានទស្សនា និងស្តាប់បទចម្រៀង ជាច្រើនបទ យ៉ាងពិរោះ រណ្តំចិត្តរបស់ លោក ខេមរៈ សេរីមន្ត បង្ហើរសំនៀង ក្រអួនក្រអៅ អង្រួនចិត្តប្រិយមិត្ត ឲ្យស្តាប់កម្សាន្ត និងទទួលបានការគាំទ្រ ជាច្រើនពីទស្សនិកជន ប៉ុន្តែពេលនេះតារាចម្រៀង រូបនេះ បានប្រែក្លាយខ្លួន ពីតារាចម្រៀងទៅ ធ្វើជាកីឡាប្រដាល់ ត្រូវទ្រាំឈឺសាច់បែក មុខបែកមាត់ធ្វើគ្រប់យ៉ាង ដើម្បីមនុស្សស្រី ជាទីស្រលាញ់ ។

តាមរយៈអត្ថន័យនៅក្នុង បទចម្រៀង កាយវិការខារ៉ាអូខេវ៉ុល ១៣១ថ្មី ដែលបកស្រាយឆ្លើយឆ្លង បទចម្រៀងតពី បទមួយទៅបទមួយ ដោយតារាចម្រៀង ប្រុសស្រីល្បីឈ្មោះ របស់ផលិតកម្មសាន់ដេ និងមានការសម្តែង ឈុតឆាកខារ៉ាអូខេ ស្តែងឲ្យឃើញពីការឈឺចាប់ ដោយ លោក សេរីមន្ត ត្រូវបង្ខំចិត្តដើរដល់ ផ្លូវបំបែកដេញសង្សារ បណ្តូលចិត្ត ដែលគេស្គាល់ថា ជាតារាចម្រៀងស្រីរួមអាជីព កញ្ញា សុខ ពិសី ចេញពីផ្ទះទាំងការឈឺចាប់ ព្រោះតែមិនចង់ឲ្យនាងមករស់ នៅពិបាកវេទនា ជាមួយខ្លួន។

ដោយសារតែការ ស្រលាញ់សង្សារ លោក ខេមរៈ សេរីមន្ត បានសម្រេចចិត្តធ្វើគ្រប់ យ៉ាងឲ្យតែបានលុយយក ទៅផ្គាប់ចិត្តសង្សារ ជាទីស្រលាញ់ដោយ លោក សុខចិត្តធ្វើជាកីឡា ប្រដាល់ប្រកួត ជាមួយដៃគូ ជាច្រើនបើទោះត្រូវគេវៃ បែកមុខបែកមាត់ ទ្រាំឈឺ ឲ្យតែអាចឈ្នះ បានទទួលប្រាក់រង្វាន់យក ទៅទិញចិញ្ចៀនសុំ កញ្ញា សុខ ពិសី រៀបការ ។

ជាការពិតណាស់បើសិនជា លោកអ្នកបានទស្សនា ឈុតឆាកខារ៉ាអូខេ នៅក្នុងវ៉ុលថ្មីស្តែងឲ្យឃើញ ពីរឿងរ៉ាវស្នេហាកម្សត់ ការតស៊ូ ធ្វើគ្រប់យ៉ាង ដើម្បីមនុស្សស្រី ជាទីស្រលាញ់ សុខចិត្តពិបាកវេទនាខ្លួនឯង ធ្វើយ៉ាងណាឲ្យម្ចាស់បេះដូង រស់នៅបានសុខស្រួល ហើយសម្រាប់ បទចម្រៀងវ៉ុលថ្មីនេះ កំពុងតែពេញនិយមនៅ តាមកញ្ចក់ទូរទស្សន៍ ស្ថានីយ៍វិទ្យុជាដើម។

ដូច្នេះបើចង់ដឹងថា កាយវិការខារ៉ាអូខេ ក្នុងបទចម្រៀងវ៉ុលថ្មី ដែលមានតារាចម្រៀង ប្រុសស្រីល្បីឈ្មោះប្រចាំ ផលិតកម្មសាន់ដេ មានការបង្ហាញពី ការលំបាកការតស៊ូ យ៉ាងណានោះលោកអ្នក អាចរង់ចាំទស្សនា ខារ៉ាអូខេនេះបាន ដោយខាងផលិតកម្មកំពុងតែត្រៀម ចេញលក់ក្នុងពេល ឆាប់ៗខាងមុខនេះ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី