ការប្រកួតបាល់ទាត់សប្តាហ៍ទី៥ ក្នុងក្របខ័ណ្ឌ English Premier Leauge របស់ចក្រភពអង់គ្លេស បានបញ្ចប់ទៅចំនួន ៦ប្រកួតហើយ កាលពីយប់ម្សិលមិញនេះ ដោយក្រុមខ្លាំងតោខៀវ Chelsea បានលុតក្រុម Fulham ២ទល់នឹង០ ចំណែកឯក្រុមដែលរំពឹងឈ្នះក្នុងទឹកដីដូចជា ក្រុមហង្សក្រហម Liverpool និងក្រុម Newcastle UTD បែរជារងបរាជ័យ ក្នុងទឹកដីរបស់ខ្លួនឯង គួរឲ្យអាម៉ាស់ទៅវិញ។

ក្រុមហង្សក្រហម Liverpool ដែលជាក្រុមមិនដែលស្គាល់ពាក្យថាចាញ់ ចំនួន ៤ប្រកួតកន្លងទៅនោះ ឥឡូវត្រូវបរាជ័យ ដោយក្រុម Southampton ក្នុងទឹកដី Anfield របស់ខ្លួន ដោយលទ្ធផល ០ទល់នឹង១ ដែលគ្រាប់បាល់ជ័យជម្នះនេះ គឺរកបានដោយខ្សែការពារ  D. Lovren នៅនាទីទី ៥៣។ ចំណែកឯក្រុមសារិកាព្រៃ Newcastle UTD  វិញក៏រងនូវបរាជ័យ ក្នុងទឹកដី St. James’ Park របស់ខ្លួនដែរ ដោយចាញ់ក្រុមភ្ញៀវ Hull City ក្នុងលទ្ធផល ២ទល់នឹង៣ ដែលគ្រាប់បាល់របស់ Newcastle ស៊ុតបញ្ចូលទីដោយ កីឡាករ  L. Rémy ទាំងពីរគ្រាប់ នៅនាទីទី ១០ និង ៤៤ ហើយគ្រាប់បាល់របស់ក្រុម Hull CITY ស៊ុតបញ្ចូលទីដោយ កីឡាករ R. Brady នៅនាទីទី ២៦ កីឡាករ Ahmed El Mohamady នៅនាទីទី ៤៨ និងកីឡាករ S. Aluko នៅនាទីទី ៧៦។

ងាកទៅកីឡាដ្ឋាន Stamford Bridge របស់ក្រុមតោខៀវ Chelsea វិញ បន្ទាប់ពីបរាជ័យ ២ប្រកួតជាប់ៗគ្នាកន្លងទៅនោះ ឥឡូវនេះក្រុមរបស់លោក Jose Mourinho ទីបំផុតបានស្តារមុខមាត់របស់ខ្លួនវិញហើយ ដោយយកជ័យជម្នះទៅលើក្រុមភ្ញៀវ Fulham ដោយលទ្ធផល ២ទល់នឹង០ ដែលគ្រាប់បាល់ទាំងពីរស៊ុតបញ្ចូលទីដោយ កីឡាករ Oscar នៅនាទីទី ៥២ និងមួយគ្រាប់ទៀតរកបានដោយ កីឡាករ Mikel នៅនាទីទី ៨៤។

ចំណែកឯ ក្រុម Aston Villa ក្រុម WBA និងក្រុម Everton សុទ្ធតែបានយកឈ្នះគូប្រគួតរបស់ខ្លួន កាលពីយប់ម្សិលមិញនេះផងដែរ។

គួរបញ្ជាក់ថា នៅយប់រាត្រីថ្ងៃអាទិត្យនេះ នឹងមាន ៤ប្រកួតបន្ថែមទៀត ដោយមួយប្រកួតដែលប្រិយមិត្តមិនអាចខកខានបាននោះគឺ ក្រុម Manchester ទាំងពីរ នឹងជួបប្រកួតគ្នាស៊ីសាច់ហុចឈាម ពោលគឺ ក្រុមជើងឯក បិសាចក្រហម Manchester United នឹងធ្វើដំណើរទៅកាន់កីឡាដ្ឋាន Etihad Stadium របស់ក្រុមមេឃខៀវ Manchester City។


តារាងលទ្ធផលការប្រកួតយប់ម្សិលមិញ


តារាងការប្រកួតយប់ថ្ងៃអាទិត្យនេះ


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់ថា រវាងក្រុម Manchester ទាំងពីរ តើក្រុមណានឹងយកឈ្នះការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]