យោងតាមវេបសាយ redflava របស់ប្រទេសចិន បានឲ្យដឹងថា តារាម៉ូដែលស្រីកូរ៉េ មានឈ្មោះថា Shin Se Ha បានជាប់ឈ្មោះ ជាកំពូលតារាម៉ូដែល ប្រចាំខែកញ្ញានេះ ដែលនាងពិតជាសមនឹងឈ្មោះ កំពូលតារាម៉ូដែលនេះពិតមែន ព្រោះទាំងសម្រស់ រូបរាង និងការលេងស្ទីលផ្សេងៗ សុទ្ធតែធ្វើឲ្យគ្រប់គ្នា ឈ្លក់វង្វេងដោយសារនាង។

នាង Shin Se Ha កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩០ មានកំពស់ ១.៧២ម៉ែត្រ មានទំងន់ ៥០គីឡូក្រាម មកពីប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះទើបតែរះប៉ុណ្ណោះ ប៉ុន្តែបានទាក់ទាញចំណាប់អារម្មណ៏មនុស្សជាច្រើន ឲ្យមកគាំទ្រនាង។ ជាមួយគ្នានេះដែរ តាំងពីដើមឆ្នាំ២០១៣ នេះមក នាងបានចូលរួមកម្មវិធីប្រណាំង និងបង្ហាញរថយន្តជាច្រើនដង ជាមួយតារាស្រីល្បីៗជាច្រើនទៀត រហូតដល់ពេលឥឡូវនេះ នាងក៏ទទួលបានការគាំទ្រច្រើនផងដែរ៕

ចង់ដឹងថា តើកំពូលតារាស្រីកូរ៉េប្រចាំខែកញ្ញា មានសម្រស់យ៉ាងណានោះ សូមទស្សនារូបខាងក្រោម៖

















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]