កាលពីថ្ងៃពុធ សប្ដាហ៍មុននេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារតែរថយន្ដ ដាច់ហ្វ្រាំង ដែលបណ្ដាលឲ្យរថយន្ដជាច្រើនគ្រឿង បានរងគ្រោះថ្នាក់ជាមួយផងដែរ។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅក្នុងហុងកុង។ ជាមួយគ្នានេះ បានឲ្យដឹងថា រថយន្ដដែលបង្កគ្រោះថ្នាក់នេះ ជាប្រភេទដឹកទំនិញ ដែលបានរេចង្កូតទៅបុក រថយន្ដម៉ាកសេដេ ២គ្រឿង និង បុករថយន្ដមួយគ្រឿងទៀត ដែលបណ្ដាលឲ្យរថយន្ដទី៣ នេះបានទៅបុកនឹងរថយន្ដផ្សេងទៀត។ លទ្ធផលចុងក្រោយ រថយន្ដបង្កហេតុនេះ ក្រឡាប់នៅកណ្ដាលផ្លូវតែម្ដង តាមរយៈវីដេអូ ដែលត្រូវបានកាមេរ៉ាសុវត្ថិភាពថតបាន។

ជាសំណាងណាស់ ដែលគ្មាននរណាម្នាក់ រងរបួសធ្ងន់ធ្ងរ ដែលនៅក្នុងនោះ អ្នកបើករថយន្ដ ម៉ាកសេដេ ដែលមានអាយុ ៧៦ឆ្នាំនោះ ក៏មិនរងរបួសអ្វីនោះដែរ។ ទោះជាយ៉ាងណា អ្នកបើករថយន្ដប្រភេទដឹកទំនិញនោះ ដែលមានអាយុ ៣៦ឆ្នាំនោះ បានធ្វើការអះអាងខ្លួនឯងថា រថយន្ដរបស់ខ្លួនបានដាច់ហ្វ្រាំង ហើយខ្លួនក៏ព្យាយាម បញ្ឈប់យានជំនិះរបស់ខ្លួនផងដែរ ដែលនេះមិនមែនជាចេតនានោះទេ។

សម្រាប់ពេលនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានប៉ូលីសធ្វើការវាស់វែង និងសើុបអង្កេតជាបន្ដទៀត។

សូមទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]