រាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេស្រវឹង ស្រាជោកជាំ ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កំពត 1E-7586 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែងផ្លូវលេខ១៨២ ស្រាប់តែម៉ូតូជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកជញ្ជាំង ផ្ទះថ្មរបស់ប្រជាពលរដ្ឋពេញទំហឹង បណ្តាលឱ្យអ្នកបើកបររបួសធ្ងន់ ចំណែកអ្នករួមដំណើររបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ កញ្ញា ២០១៣ នៅចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ក្រោយកើតហេតុ បុរសដែលរងរបួសធ្ងន់ត្រូវបានរថយន្ត សាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវមិត្តភក្តិដឹកយកទៅផ្ទះដោយខ្លួនឯង ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]