រាជធានីភ្នំពេញ ៖ មានករណីទុស្សេខ្សែភ្លើងមួយ បានកើតឡើងនៅក្រុមហ៊ុនលក់គ្រឿង សំណង់យីហោ ភី ប៊ី អេស ឡូជីស្ទិក កាលពីវេលាម៉ោង ៦ និង ២០នាទី ព្រឹកថ្ងៃទី២២ កញ្ញា ២០១៣ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលមកពីឆេះដុំភ្លើងប្រើប្រាស់អ៊ីនធើណេត ធ្វើឱ្យមានផ្សែងហុយ ទ្រលោមចេញមកក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្រ្គោះ មកអន្តរាគមន៍ ប៉ុន្តែ ខណៈពេលរថយន្តពន្លត់អគ្គិភ័យមកដល់ ភ្លើងបានរលត់ទៅវិញ ដោយសារម្ចាស់ក្រុមហ៊ុនបានប្រើបំពង់ ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]