មនុស្សស្រីចាស់ក្មេងជាច្រើន នៅប្រទេស Tunisia ភាគខាងជើងនៃទ្វីបអាហ្វ្រិក ត្រូវបានបញ្ជូនទៅប្រទេសស៊ីរី ក្នុងនាមជា Sexual Jihad សម្រាប់បម្រើផ្លូវភេទដល់ពួកឧទ្ទាម ដោយនារីម្នាក់ត្រូវបម្រើបុរសជាច្រើននាក់។

យោងតាមសម្ដីរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ben Jeddo ប្រាប់ទៅសភាធម្មនុញ្ញថ្នាក់ជាតិរបស់ Tunisia ថា ស្ដ្រីទាំងនោះ ត្រលប់មកផ្ទះវិញដោយមានផ្ទៃពោះ គឺគ្មាននរណាម្នាក់អាចជួយពួកគេបានឡើយ។ ស្ដ្រីទាំងនោះ ត្រូវបានផ្លាស់ប្ដូរដេកជាមួយប្រុសពី ២០ ៣០ ទៅ ១០០នាក់ របស់ពួកប្រយុទ្ធឧទ្ទាម សូម្បីតែរដ្ឋមន្ត្រី ក៏មិនដឹងធ្វើបែបណាដែរ មានតែធ្វើមិនដឹងមិនលឺ។

លោក Ben Jeddo មិនបានដឹងពីតួរលេខនៃស្រ្ដីរងគ្រោះ ដែលត្រូវបានបញ្ជូនទៅស៊ីរីនោះទេ ព្រោះកន្លែងនោះគឺជាកន្លែង ពួកបះបោរ តែចំនួនស្ដ្រីទាំងនោះ មានចំនួនរាប់រយនាក់ឯណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព្រឹត្តិការណ៍មួយនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]