យ៉ាងហោចណាស់មនុស្ស ២២នាក់ បានរងរបួស ក្នុងហេតុការណ៍ ការប៉ះទង្គិចគ្នារវាងរថភ្លើងពីរគ្រឿង កាលពីថ្មីៗនេះ នាស្ថានីយ៍រថភ្លើង Barcelona ក្នុងប្រទេសអេស៉្បាញ។

បើតាមអាជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ នឹង៥នាទី ពេលព្រឹក ដែលបង្កឲ្យមនុស្សរបួសចំនួន២២នាក់នោះ ហើយក្នុងនោះ ១០នាក់កំពុងត្រូវជួយសង្គ្រោះជាបន្ទាន់ ព្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលនាំឲ្យរថភ្លើងទាំងពីរ ប៉ះទង្គិចនៅឡើយទេ ប៉ុន្តែបើតាមជំហានដំបូងប្រហែលជាមកពី ការធ្វេសប្រហែសរបស់អ្នកបញ្ជារថភ្លើងហើយ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]