បន្ទាប់ពីរង់ចាំដល់ថ្ងៃចុងសប្តាហ៍ដ៏សែនយូររួចមក ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ English Premier Leauge របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់ សប្តាហ៍ទី៥ហើយ ដោយមានការប្រកួតចំនួន ៦ ប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ និង ៤ប្រកួតទៀតនៅថ្ងៃអាទិត្យ។

ក្នុងរាត្រីថ្ងៃសៅរ៍យប់នេះ ក្រុមខ្លាំងៗ ដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមហង្សក្រហម Liverpool ដែលជាក្រុមកំពុងឈរនៅលំដាប់លេង១ ក្នុងតារាង EPL នឹងត្រូវបើកទ្វារកីឡាដ្ឋាន Anfield របស់ខ្លួនស្វាគមន៍ក្រុម Southampton ខណៈ Everton ធ្វើដំណើរទៅកាន់កីឡាដ្ឋាន Upton Park របស់ ក្រុម West Ham និង Chelsea ប្រកួតជាមួយក្រុម Fulham។

ក្រុមហង្សក្រហម Liverpool ដែលសប្តាហ៍មុនប្រកួតបានត្រឹមស្មើជាមួយ ក្រុម Swansea ក្នុងលទ្ធផល ២ទល់នឹង២ រំពឹងថានឹងអាចយកជ័យជម្នះរបស់ខ្លួន ជាលើកទី ៤ ដើម្បីធានាកៅអីតំណែងលំដាប់លេខ១ ក្នុងតារាងបន្តទៀត។ ចំណែកឯក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourihno ដូចជាដុនដាបខ្លាំងទៅៗ ដោយពីរប្រកួតចុងក្រោយនេះ ចាញ់ទាំងពីរ ដោយចាញ់ Everton ១ទល់នឹង០ ក្រៅដី និងចាញ់ក្រុមស្វីស FC Basel ១ទល់នឹង២ ក្នុងទឹកដី កាលពីជំនួបការប្រកួតជម្រុះក្នុងពូល ពានរង្វាន់ក្របខ័ណ្ឌ Champion Leauge កន្លងទៅនោះ។ ដូចនេះហើយ ក្រុម Chelsea ដាច់ខាតត្រូវតែយកឈ្នះការប្រកួតយប់នេះ ឲ្យទាល់តែបាន បើពុំនោះទេ នឹងមានការរិះគន់ខ្លាំងទៅលើគ្រូបង្វឹកថ្មីនោះ។ ហើយក្រុម Everton ដែលទើបតែបំបាក់ចង្កូមក្រុមតោខៀវ Chelsea រួចមក បានសម្លឹកឃើញ ៣ពិន្ទុបន្តទៅទៀត នៅកីឡាដ្ឋាន Upton Park របស់ក្រុម West Ham Utd។

ទោះជាយ៉ាងណាក៏ដោយ ក្រុម Aston Villa ក្រុម Newcastle និងក្រុម Sunderland ត្រូវបានមហាជនរំពឹងថានឹងអាចយកជ័យជម្នះរបស់ខ្លួន ក្នុងរាត្រីយប់នេះផងដែរ។


តារាងការប្រកួតយប់នេះ៖


តើប្រិយមិត្តយល់ថា ក្រុមណាខ្លះនឹងឈ្នះក្នុងការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]