យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ បុរសម្នាក់មានឈ្មោះថា Coke បានប្រទះឃើញ លលាដ៏ក្បាលពណ៌បៃតងដ៏ចម្លែកមួយ នៅមាត់សមុទ្រ Kranji ស្ថិតក្នុងទីក្រុង Kranji ប្រទេសសឹង្ហបុរី បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ជាមួយគ្នានេះដែរ លលាដ៏ក្បាលពណ៌បៃតងដ៏ចម្លែកនោះ មានប្រវែងប្រហែល ២០ ទៅ ២៥សង់ទីម៉ែត្រ។

បើតាមសម្តីបុរសឈ្មោះ Coke ដែលបានប្រទះឃើញលលាដ៏ក្បាលនោះ បានប្រាប់ឲ្យដឹងថា “នៅព្រឹកថ្ងៃនេះ ខ្ញុំបានស្ម័គ្រចិត្តដើររើសសំរាម នៅតាមឆ្នេរសមុទ្រ Kranji បន្ទាប់មកក៏ប្រទះឃើញ លលាដ៏ក្បាលពណ៌បៃតងដ៏ចម្លែកមួយ នៅក្នុងទឹក ក្បែរមាត់សមុទ្រតែម្តង”។ បុរសរូបនេះបានបន្តទៀតថា “ខ្ញុំមិនប្រាកដថាវាជាលលាដ៏ក្បាលសត្វអ្វីនោះទេ ប៉ុន្តែប្រពន្ធរបស់ខ្ញុំ បានគិតថា វាជាលលាដ៏ក្បាលរបស់សត្វឆ្កែ។”

យ៉ាងណាមិញ គេនៅមិនទាន់បានដឹងថា លលាដ៏ក្បាលនោះ គឺជាលលាដ៏ក្បាលអ្វីឲ្យច្បាស់នោះទេ៕







តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]