កូនសេះមួយក្បាល ត្រូវការវះកាត់យកភ្នែកចេញម្ខាង ដោយសារតែវាបានបុកជាមួយនឹងដើមឈើស្រួច ខណៈពេលដែលម្ចាស់ ចិត្តអាក្រក់តែងតែចងវានឹងច្រវាក់ ជាប់ដើមឈើ។

លោក James Smith ដែលជាម្ចាស់សេះ ត្រូវបានតុលាកាបញ្ឈប់ឲ្យចិញ្ចឹមសេះរយៈពេល១ឆ្នាំ ក្រោយពីក្រុមអ្នកស៊ើបអង្កេត បានស៊ើបដឹងថា លោក James Smith ធ្វើឲ្យសេះមានរបួស និងមានឈាមចេញតាមភ្នែក។ លោក Smith តែងតែយកសេះរបស់គាត់ ទៅចងនៅនឹងដើមឈើជាច្រើនលើកច្រើនសារ ដែលលើកនេះបានធ្វើឲ្យសេះ រងរបួសភ្នែក។

ក្រោយពីប៉ូលីសបានទៅដល់កន្លែងកើតហេតុ បានបញ្ជូនកូនសេះដ៏គួរឲ្យអាណិតនេះ ទៅកាត់ពេទ្យសត្វភ្លាមៗ ដើម្បីធ្វើការវះកាត់យកកែវភ្នែក ដែលរបួសរបស់វាចេញ។

នៅប្រទេសគេមានច្បាប់ចែងថា មនុស្សទាំងឡាយដែលចង់ចិញ្ចឹមសត្វ ត្រូវតែសន្យាថាមើលថែទាំវា មិនត្រូវធ្វើបាបវាឲ្យរងរបួសឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីមួយនេះ? 


កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]