កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក បានលេចចេញនូវស្នាដៃចម្រៀង របស់បុរសលាក់ឈ្មោះម្នាក់ ដែលបានច្រៀងរ៉ាយរ៉ាប់ពីចំណងស្នេហ៍ ដោយបានលួចស្រលាញ់កញ្ញាធ្វើ homework ម្នាក់ កន្លងទៅនេះ។

កញ្ញាធ្វើ homework ជានារីម្នាក់ដែលមានរូបសម្បត្តិស្រស់ស្អាត រហូតដល់មានបុរសជាច្រើនបានចាប់ចិត្ត និងលួចស្រលាញ់នាងជាខ្លាំង។ ក្នុងនាមជាស្ថាបនិកនៃទំព័រ Cambodia cuteis ដែលមានអ្នកគាំទ្រជាង ៣០ ០០០នាក់នោះ កេរ្តិ៍ឈ្មោះរបស់នាង បានចាប់ផ្តើមល្បីល្បាញខ្ទរខ្ទាត ពាសពេញបណ្តាញទំនាក់ទំនងហ្វេសបុក ហើយអ្វីដែលធ្វើឲ្យរូបនាងកាន់តែមានឈ្មោះល្បីនោះគឺ វីដេអូធ្វើ homework របស់នាង ដែលមានអ្នកលេងជាច្រើនបានយកគំរូ និងធ្វើតម្រាប់តាម។

ដោយសារតែលួចស្រលាញ់ តែមិនអាចសារភាពបាននោះ បុរសលាក់មុខម្នាក់នេះ ក៏បាននិពន្ធ និងច្រៀងរៀបរាប់ពីក្តីស្រលាញ់របស់គាត់ ចំពោះកញ្ញាធ្វើ homework នេះ ហើយសង្ឃឹមថារូបនាងនឹងបានស្តាប់ចម្រៀងមួយបទនេះ ហើយយល់ពីចិត្តរបស់គេ។




ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមស្តាប់វីដេអូចម្រៀងខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះស្នាដៃផ្ទាល់របស់វីដេអូចម្រៀងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]