យោងតាមសារព័ត៌មាន Asian Town បានឲ្យដឹងថា បុរសជាអ្នកជំនួញជនជាតិចិនម្នាក់ មានឈ្មោះថា Zhang បានសម្រេចចិត្តទិញរថយន្តមួយគ្រឿង ក្នុងតម្លៃ ១៥៣,៨០០យ័ន (ប្រហែល ២៥,១២៥ដុល្លារ) ពីហាងលក់រថយន្តមួយកន្លែង ស្ថិតក្នុងខេត្ត Henan ទីក្រុង Zhengzhou ប្រទេសចិន។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលគិតលុយ លោក Zhang បានយកលុយចំនួន ១០ឡាំងតូចៗ និងលុយកាក់ខ្លះ ដែលក្នុងនោះសុទ្ធតែលុយក្រដាស ១យ័ន (ស្មើនឹង ០.១៦ដុល្លារ) មកឲ្យថ្លៃរថយន្តគេ។

ទោះបីជាយ៉ាងនេះក៏ដោយ លុយទាំងនោះ ត្រូវបានបញ្ជូនទៅខាងធនាគារ ដើម្បីឲ្យបុគ្គលិកនៅទីនោះរាប់ ប៉ុន្តែក្នុងរយៈពេល ២ម៉ោង ពួកគេរាប់បានតែ ១៣,០០០យ័ន (ប្រហែល ២,១២០ដុល្លារ) តែប៉ុណ្ណោះ៕







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]