រថយន្តបុកគ្នា ត្រូវបានគេដាក់នៅក្នុងសួនកំសាន្ត សម្រាប់ឲ្យអតិថិជន ជិះលេងកំសាន្ត ប៉ុន្តែកាលពីពេលថ្មីៗនេះ មានមនុស្សជាច្រើន បានប្រទះឃើញវានៅតាមផ្លូវ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង។ ហេតុការណ៏នេះបានកើតឡើងនៅក្នុងប្រទេសចិន ហើយត្រូវបានមនុស្សជាច្រើន ថតរូបយកទៅបង្ហោះ នៅលើបណ្តាញសង្គមនានាក្នុងប្រទេសចិន ហើយវាកំពុងតែក្លាយជា ប្រធានបទដ៏ក្តៅគគុគមួយ នៅលើបណ្តាញសង្គម Weibo។

ជាមួយគ្នានេះដែរ នៅក្នុងរូបភាព បានបង្ហាញឲ្យឃើញរថយន្តបុកគ្នាចំនួន ៤គ្រឿង ដែលមានពណ៌ក្រហម ទឹកក្រូច ខៀវ និងបៃតង ត្រូវបានបុគ្គលិកបើកយកទៅផ្ទះ។

ទោះបីជាយ៉ាងនេះក៏ដោយ មានអ្នកប្រើប្រាស់អ៊ីនធឺណែតមួយចំនួន បាននិយាយថា ពួកគេធ្លាប់បានឃើញហេតុការណ៏បែបនេះ ៣-៤ដងរួចមកហើយ។ ពួកគេបានបន្តទៀតថា ក្រោយពីបញ្ចប់ការងារ បុគ្គលិកទាំងនោះបានជិះរថយន្តបុកគ្នានេះ ត្រលប់ទៅផ្ទះវិញ ហើយនៅពេលធ្វើការ ពួកគេនឹងបើករថយន្តនេះ ទៅធ្វើការវិញ ដែលនេះអាចនិយាយបានថា វាជាមធ្យោបាយធ្វើដំណើររបស់ពួកគេ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]