ភ្នំពេញ ៖ បើទោះបីខ្លួនចូលបម្រើការងារ ជាមន្ដ្រីនគរបាល អស់ជាច្រើនឆ្នាំ ហើយបាន ធ្វើការងារ ជោគជ័យយ៉ាង ច្រើន ក្នុងការ រក្សាសន្ដិសុខ ជូនប្រជាពលរដ្ឋ តាមរយៈការ បង្ក្រាបមុខ សញ្ញាចោរឆក់ ចោរប្លន់ជាដើម នោះ ប៉ុន្ដែទីបំផុតទៅ យុត្ដិធម៌សម្រាប់ខ្លួន នៅមិនទាន់កើត មាន នៅឡើយទេ នៅពេល ដែលមានមនុស្ស មួយក្រុម ដែលរស់នៅក្បែរ ផ្ទះ បាននាំគ្នាវាយបែកក្បាល ហូរឈាម ស្រោច ហើយការអត់ធ្មត់ ជាអតិប្បរិមា ក៏ បានកើតឡើង គឺមានកាំភ្លើងនៅនឹងចង្កេះ ប៉ុន្ដែមិន បាន បាញ់នោះឡើយ ។

អយុត្ដិធម៌បែបនេះបានកើតឡើងចំពោះ លោកស៊ីវ សារិទ្ធ ហៅព្រីង អាយុ៤២ឆ្នាំ បច្ចុ ប្បន្នជាមន្ដ្រីនគរបាលនៅការិយាល័យព្រហ្ម ទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដែលមាន ទីលំនៅផ្ទះលេខ៥០៩ ផ្លូវលំ ក្រុមទី១ ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ។

បើទោះបីរឿងហេតុបានកើតឡើងតាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២មកម្ល៉េះ ប៉ុន្ដែ រហូតមកដល់ពេលនេះ ព្រះរាជអាជ្ញារងអម សាលាដំបូង រាជធានីភ្នំពេញ  មិនទាន់ បាន ចេញដីកាចោទប្រកាន់ភាគីម្ខាងទៀតនៅ ឡើយទេ គ្រាន់តែឆ្លើយយ៉ាងខ្លីថា កំពុងចាត់ ការរឿងនេះ។ ដូច្នេះតាមរយៈការឆ្លើយដ៏ខ្លី របស់ព្រះរាជអាជ្ញារងខាងលើ បានបង្ហាញ ថា យុត្ដិធម៌ដ៏វែងឆ្ងាយ នឹងកើតមានឡើង ចំពោះមន្ដ្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល រូបនេះ ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១២ វេលាម៉ោង៨និង៣០នាទី លោក ស៊ីវ សារិទ្ធហៅព្រីង ត្រូវបានមនុស្សមួយ ក្រុម ដែលរស់នៅក្បែរផ្ទះ បានព្រួតគ្នាវាយ បែកក្បាលទាំងអយុត្ដិធម៌ គ្រាន់តែជម្លោះ ពាក្យសំដីបន្ដិចបន្ដួច ។

លោក ស៊ីវ សារិទ្ធ ហៅព្រីង អាយុ៤២ ឆ្នាំ ជាមន្ដ្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានរងរបួស បែកក្បាលខាងស្ដាំ ក្រោមភ្នែក ខាងឆ្វេង នៃមុខ និងគុម្ពត្រចៀកខាងស្ដំា ក្រោយពី ត្រូវបានមនុស្ស មួយក្រុមព្រួតវាយមិនប្រណី ដៃ  រហូតដល់ដួលសន្លប់។

បើយោងតាមពាក្យបណ្ដឹងរបស់លោក ស៊ីវ សារិទ្ធ បានឱ្យដឹងពីមូលហេតុនោះថា “នៅម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ខ្ញុំបានជិះម៉ូតូមកដល់ ផ្ទះរួច ដោះអាវឈរលេងមុខផ្ទះ ស្រាប់តែឈ្មោះ ឆែម ស៊ីណេន ស្រែកហៅឆ្កែវាថា អាព្រីង តាមពិតឆ្កែនោះឈ្មោះអាឌូទេ ឱ្យចូលផ្ទះ ពេលនោះខ្ញុំបានតបទៅវិញថា បើហៅឈ្មោះ ឆ្កែហៅឱ្យចំឈ្មោះ កុំហៅឈ្មោះព្រីង”។ ពាក្យបណ្ដឹងនោះ បានឱ្យដឹងទៀតថា “នៅ ពេលខ្ញុំបាទនិយាយតបបានពីរទៅបីម៉ាត់ ស្រាប់តែឈ្មោះសួន ចំរើន, ឆែម ស៊ីណេន និងកូនប្រុសថែមទាំងបក្ខពួក បងប្អូនបាន ព្រួតមកវាយលើ ខ្ញុំបាទត្រូវជាច្រើនកន្លែង នៅលើក្បាលប៉ែកខាងស្ដាំ និងក្រោមភ្នែក ផ្នែកខាង ឆ្វេងនៃមុខ និងលើគុម្ពត្រចៀក ខាងស្ដាំធ្វើឱ្យខ្ញុំបាទ ដួលសន្លប់មួយសន្ទុះ ពេលដឹងខ្លួនវិញបានឃើញអ្នកជិតខាង នៅ ជុំវិញខ្ញុំបាទហើយពួកគាត់សែង ខ្ញុំចូលក្នុងផ្ទះបន្ទាប់មកបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពីហេតុការណ៍បានបញ្ចប់ លោក ស៊ីវ សារិទ្ធ បានទៅដាក់ពាក្យបណ្ដឹង ជនមួយ ក្រុមនោះ ពីបទប៉ុនប៉ងមនុស្សឃាត នៅប៉ុស្ដិ៍ នគរបាលឫស្សីកែវ ប៉ុន្ដែនគរបាលនៅប៉ុស្ដិ៍ នោះ មិនរវីរវល់ ទាល់តែសោះ បន្ទាប់មក គាត់បានសម្រេចចិត្ដដកពាក្យបណ្ដឹង រួចក៏ បានសម្រេចចិត្ដប្ដឹងផ្ទាល់ នៅសាលាដំបូង រាជធានីភ្នំពេញតែម្ដង។

ទាក់ទិនរឿងរ៉ាវខាងលើនេះ ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ថា មិនបានបោះបង់ សំណុំរឿងនេះចោលទេ ពីព្រោះវាជារឿង អយុត្ដិធម៌មួយសម្រាប់មន្ដ្រីនគរបាល ក្រោមឱវាទរបស់លោក ប៉ុន្ដែលោកស្នង ការអះអាងថា ត្រូវរង់ចាំដីកាព្រះរាជអាជ្ញា ទើបសមត្ថកិច្ច ដែលជានគរបាលយុត្ដិធម៌ ហ៊ានចាត់ការ ។

លោកទូច ណារ៉ុថ បានបញ្ជាក់ថា នៅ ពេលលោកបានដឹងពីព័ត៌មាននេះភ្លាមៗ លោកមានការខឹងសម្បារយ៉ាងខ្លាំង ហើយ សម្រាប់រូបលោកផ្ទាល់ និងថ្នាក់ដឹកនាំនគរ បាល ក្នុងផ្នែកព្រហ្មទណ្ឌ មិនបានបោះបង់ ចោលសំណុំរឿងមួយនេះទេ ប៉ុន្ដែអ្វីៗគឺត្រូវ រង់ចាំពីតុលាការ ។
ប្រធានការិយាល័យព្រហ្មទណ្ឌកំរិត ស្រាល រាជធានីភ្នំពេញ លោកសុង លី ក៏ បានបញ្ជាក់ថា ក្នុងករណីនេះ លោកក៏មិន បានបោះបង់ចោលនោះដែរ គឺម្នាក់ៗខិតខំជួយ កូនចៅ ដែលកំពុងទទួលរងនូវភាពអយុត្ដិ ធម៌នេះ ប៉ុន្ដែត្រូវរង់ចាំដីកាពីតុលាការ ។

នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកផែង វណ្ណៈ ក៏បានបញ្ជាក់ថា ចំពោះ សំណុំរឿងនេះ លោកបានធ្វើរបាយការណ៍ ជូនទៅស្នងការនគរបាល លោកឧត្ដមសេនីយ៍ ទូច ណារ៉ុថ រួច រាល់អស់ហើយ និងម្យ៉ាង វិញទៀត សាក្សី ជាប្រជាពលរដ្ឋ ដែលបាន ឃើញហេតុការណ៍ នេះបានឱ្យដឹងថា មនុស្ស មួយក្រុម ខាងលើ ពិតជាបានវាយលោកស៊ីវ សារិទ្ធមែន ។

ជុំវិញការលើកឡើងពីថ្នាក់ដឹកនាំនគរ បាល ដែលជាមេកើយរបស់លោកស៊ីវ សារិទ្ធ ខាងលើនេះ ព្រះរាជអាជ្ញារងអមសាលា ដំបូង រាជធានីភ្នំពេញ លោកគឺ ប៊ុណ្ណារ៉ា បានបញ្ជាក់យ៉ាងខ្លីថា សំណុំរឿងនេះ លោក កំពុងចាត់ការ ហើយក៏ទម្លាក់ទូរស័ព្ទចុះ ដោយអះអាងថា ជាប់រវល់ ។

យោងតាមអ្នកច្បាប់មួយរូប បាន និយាយថា ចំពោះរឿងព្រហ្មទណ្ឌ ក្នុង រូបភាពខាងលើនេះ គឺក្នុងរយៈពេល១៥ថ្ងៃ ព្រះរាជអាជ្ញាចេញដីកាកោះហៅដើមចោទ ទៅសាកសួរនិង បន្ទាប់មកចេញដីកាកោះ ហៅចុងចោទទៅ សាកសួរបន្ដទៀត ។ អ្នកច្បាប់រូបនេះបាន បន្ដថា រឿងព្រហ្មទណ្ឌ បែបនេះ គឺអាស្រ័យទៅលើព្រះរាជអាជ្ញា ក្នុងការចេញដីកាឬមួយតម្កល់ទុកឥតចាត់ ការ ។ ដោយឡែកមន្ដ្រីនគរបាលប៉ុស្ដិ៍ ឫស្សីកែវ ត្រូវបានមជ្ឈដ្ឋានខ្លះរិះគន់យ៉ាង ខ្លាំងថា មិន អើពើ ចំពោះចំណាត់ការ ភ្លាមៗនៅពេលដែលកើតរឿងហេតុ ខណៈ ដែលជនរងគ្រោះលោកស៊ីវ សារិទ្ធបានដាក់ ពាក្យបណ្ដឹងទៅនោះ ។
មជ្ឈដ្ឋានខ្លះបាននិយាយថា ទំនងសមត្ថ កិច្ចមូលដ្ឋានទាំងនេះ ទទួលលាភ សក្ការៈ បានខ្លះហើយពីភាគី បង្ក ទើបមិនព្រម មានចំណាត់ការភ្លាមៗ ក្រោយកើតហេតុ នោះ ។

យោងតាមមន្ដ្រីនគរបាលមួយរូប បានថ្លែងថា ជុំវិញការមិនអើពើខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកទូច ណារ៉ុថ បានខឹងសម្បារយ៉ាងខ្លាំង ហើយចង់ ដកមេប៉ុស្ដិ៍រូបនេះចោលទៀតផង ។

យ៉ាងណាក៏ដោយ គេសង្ឃឹមថា ថ្នាក់ដឹក នាំនគរបាល ដែលជាមេកើយរបស់ លោក ស៊ីវ សារិទ្ធ និងខិតខំគ្រប់វិធី ជាមួយមន្ដ្រី តុលាការ ដើម្បីជួយរកយុត្ដិធម៌ ជូនដល់កូន ចៅរបស់ខ្លួន ចៀសវាងគេស្ដីបន្ទោសថា ពេលមានការ ពូកែប្រើ ប៉ុន្ដែពេលកូនចៅ ជួបគ្រោះ គឺជួយមិនបាន ដូច្នេះមិនមែនជា ការទទួលខុសត្រូវក្នុងឋានះជាមេដឹកនាំនោះ ឡើយ ។

យោងតាមមន្ដ្រីនគរបាលដែលជាមិត្ដ ភក្ដិរបស់លោកស៊ីវ សារិទ្ធ បាននិយាយថា លោកស៊ីវ សារិទ្ធ បានសម្រេចស្នាដៃជាច្រើន ក្នុងការចុះបង្ក្រាបបទល្មើសនានា និងតាម ចាប់ក្រុមចោរ ដែលពេលខ្លះប្រឈមនិង គ្រោះថ្នាក់ ដល់អាយុជីវិតទៀតផង គឺធ្វើ ឡើងដើម្បីអង្គភាព ដើម្បីមេ និងជាពិសេស ធ្វើឡើងសម្រាប់រក្សាសន្ដិសុខជូនប្រជាពល រដ្ឋ ។ ដូច្នេះសំណុំរឿងនេះ នឹងចេញជាយុត្ដិ ធម៌នាពេលឆាប់ៗខាងមុខនេះ ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]