ខេត្ត​កំពង់​ស្ពឺ ៖ បុរស​​ម្នាក់​​ត្រូវ​​​​​​គេ​អះ​អាង​​ថា ដួល​​ប្រកាច់​​ឈ្លក់​​ស្លាប់​​ក្នុងទឹក​​​​ត្រពាំង​​ក្បែរ​​ផ្ទះ​​របស់​ ខ្លួន​​​ដែ​លមាន​​ជម្រៅ​​​ប្រមាណ​​​ត្រឹម​ក្បាល​​ជង្គង់​​​​ ខណៈ​ដែល​​បុរស​​​​នោះបាន​ចុះទៅ​​​បេះ​​​កញ្ឆែត​​​​​ ។​ ហេតុ​ការណ៍​​​នេះ​​​​បាន​​កើ​ត​ឡើង​​​​​​​នៅ​វេលា​​ម៉ោង​​​៨​​និង​​​​៣០​​ នាទីរសៀល​​​ថ្ងៃទី​​​២៦ មេសា នៅ​ផ្ទះ​ជួល​​​ភូមិ​​កាប់​ទូក​ សង្កាត់​​​កណ្តោ​ល​ដុំ​​ ក្រុ​ង​ច្បារមន ។

​មន្ត្រី​​សមត្ថ​កិច្ច​​ឱ្យ​ដឹង​​នៅព្រឹក​​ថ្ងៃទី​​​ ២៧ មេសា ​​ថា ជន​រងគ្រោះ​​​ឈ្មោះ ពៀ ពី​​ ​​​​អាយុ​​៤៤ឆ្នាំ​ មាន​ស្រុក​កំណើត​​​នៅ​​ស្រុក​បារាយណ៍​​ ខេត្ត​កំពង់​ធំ និង​ប្រពន្ធ​​​ឈ្មោះ រស់​​ ឌឿន អាយុ​​​៣៣ឆ្នាំ ជា​កម្មការិនី​​កាត់ដេរនៅរោង​ចក្រ​​រាជ​ធានី​ភ្នំពេញ ។ ប្រភព​​បន្ត​​​​​ថា គ្រួសារ​​​នេះ​បាន​មក​​ស្នាក់​នៅ​​​ក្នុង​​​ភូមិ​​កាប់​ទូក​ ដោយ​បាន​ជួល​ផ្ទះ​​​ស្នាក់​នៅ​​​ជាង​មួយ​ឆ្នាំ​​ហើយ ។ នៅ​ល្ងាច​​ថ្ងៃទី​​​​២៦ មេសា ពេល​ប្រពន្ធ​​​ត្រឡប់​​​​ពី​​​ធ្វើការ​​​​រោង​ចក្រ​​វិញ​​មក​ដល់​ផ្ទះ​​​ពុំ ​ឃើញ​​ប្តី​​​ ក៏​ដើរ​​រក​មើល​​​ជុំ​វិញ​​ផ្ទះ​​​ ទើប​ប្រទះ​​​ឃើញ​ស្បែក​ជើង​ប្តី​មួយ​គូនៅមាត់​ត្រពាំង​​​ លុះ​ក្រឡេក​​​ទៅ​​​ក្នុង​ត្រពាំង​​ ស្រាប់​តែ​​ឃើញ​​កូន​កាធុន​​​មួយ​ដាក់​​ត្រួយ​​កញ្ឆែត​​​ ។ ដោយ​​​សង្ស័យ​​​ប្តី​​​ធ្លាក់​ទឹក​ស្លាប់​​​ ក៏​រត់​​ទៅ​ហៅ​​​ឈ្មោះ​ពៀ សំបូរ​​ ជា​ប្អូន​​បង្កើត​​របស់​ប្តី​​​ដែល​នៅ ក្នុង​​​ភូមិ​មក​​ចុះ​រាវ​​​​​ ទើប​​ឃើញ​​ប្តី​​​ស្លាប់​បាត់​​ទៅ​ហើយ​​ ក៏ ទ្រហោ​​​យំ​​​ដោយ​​ក្តី​ស្តាយ​ស្រណោះ​បំផុត​​នៅ​មាត់​​ត្រពាំង។ គ្រោះ​អកុសល​​នេះ​ ​​ធ្វើ​​ឱ្យ​ផ្អើល​​​អ្នក​​ភូមិ​​​ជួយស្រង់​​សពមក​​ដាក់​លើ​គោក​ ដើម្បី​​ឱ្យ​ប៉ូលិស​ជំនាញ​ធ្វើ​​កោសល្យ​វិច័យ​ ។

ក្រោ​យ​ការពិនិត្យ​​​សមត្ថ​កិច្ច​សន្និដ្ឋាន​​ថា​ បុរស​​នោះ​ប្រកាច់​ស្លាប់​​ក្នុង​​ទឹក​​ ដោយ​​សំអាង​​គាត់​​កើត​រោគ​​នេះ​ជាយូរ​​មក​ហើយ ។​ បន្ទាប់​មក​​សមត្ថ​កិច្ច​បានប្រគល់​​សព​ឱ្យ​ក្រុម​គ្រួសារ​​ធ្វើ​បុណ្យ​​តាម ​ប្រពៃ​ណី​​ ៕​

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]