ជាធម្មតាការដឹកទំនិញធំៗ ក៏ដូចជា របស់វែងៗ​ ដូចជាដែក ឬក៏ដើមឬស្សីជាដើម គេត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះបើសិនជាភ្លាត់តែបន្តិចនោះវា អាចធ្វើអោយអ្នកនៅក្បែរមានគ្រោះថ្នាក់ ដោយសារយើងជាមិនខានទេ។

តួយ៉ាងដូចជានៅប្រទេសចិន ដោយសារតែការធ្វេសប្រហែសរបស់ រថយន្តដឹកឬស្សី បានធ្វើអោយដើមឬស្សីដែលគាត់ បានដឹករបូត មកចាក់រថយន្តតាក់ស៊ីពីក្រោយតែម្តង។ ហេតុការនេះត្រូវបានកើតឡើងនៅវេលាម៉ោង ១២ យប់ នៅតាមផ្លូវ Sifong ប្រទេសចិន។ ហេតុការដ៏អាក្រក់នេះមិនត្រូវបាន បង្កអោយអ្នកបើកបររថយន្ត តាក់ស៊ីមានរបួសនោះទេ ប៉ុន្តែបើសិនជាមានអតិថិជនរបស់គាត់ជិះពីក្រោយវិញនោះ ហេតុការនេះប្រាកដជាធ្វើអោយ អ្នកបើករថយន្តដឹកឬស្សីមានវិប្បដិសារី អស់មួយជីវិតជាមិនខាន។ ហេតុការនេះត្រូវបានថតដោយកាមេរ៉ានៅតាម ដងផ្លូវផងដែរ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះហេតុការមួយនេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]