ស្ដ្រីទាំងឡាយ នៅពេលដែលស្ថិតនៅក្នុងការពរពោះ ៨ខែកន្លះ ប្រហែលជាខិតខំថែរក្សាខ្លួនណាស់ តមមិនលើករបស់ធ្ងន់ ឬដេកនៅមួយកន្លែង ផ្ទុយទៅវិញចំពោះ ស្ដ្រីរូបនេះ បែរជាទៅលើដុំដែកទៅវិញ។

អ្នកស្រី Lea Anne Ellison អាយុ ៣៥ឆ្នាំ គឺជាអ្នកលើកដុំដែកយករាងម្នាក់ មកពី Los Angeles បាននិយាយប្រាប់អ្នកសារព័តមាន បន្ទាប់ពីក្រុមព័ត៌មាន ប្រទះឃើញរូបរបស់នាង នៅក្នុងគេហទំព័រហ្វេសប៊ុក។ Ellison មានផ្ទៃពោះ ៨ខែកន្លះហើយ គឺនៅសល់តែ ពីរសប្ដាហ៍ទៀតប៉ុណ្ណោះនឹងសំរាលកូន។

នៅក្នុងរូបភាពលើកដុំដែក ក្នុងសំភាពមានផ្ទៃពោះរបស់គាត់ ទទួលបានមតិពីមិត្តហ្វេសប៊ុកលើសពី ១៦,០០០មតិ ដែលបានបង្ហោះ កាលពីថ្ងៃទី១៥ ខែកញ្ញា។ ក្នុងនោះមានអ្នកផ្ដល់មតិជាច្រើន ដែលដើរតួជាវេជ្ជបណ្ឌិត ដោយបានសរសេរលើរូបនាងថា នេះគឺជារឿងដ៏គួរឲ្យខ្លាចបំភុត សង្ឃឹមថាស្ដ្រីមានផ្ទៃពោះទាំងអស់ លើសកលលោក កុំធ្វើតាមនាង។

មានអ្នកខ្លះទៀតបាននិយាយថា នាងពិតជាអាត្មានិយមណាស់ ព្រោះតែខ្លួនឯង មិនគិតគូរដល់សុវត្ថិភាពកូនរបស់ខ្លួន ហើយរូបភាពមួយនេះ មិនបានផ្ដល់នូវមោទនៈភាពអ្វីដល់នាងឡើយ។

ក្រោយពីទស្សនារូបភាពខាងក្រោមនេះ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទង្វើរបស់ស្ដ្រីមានផ្ទៃពោះម្នាក់នេះ?











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]