បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនមុខសញ្ញា ស្ទាក់វាយអ្នកដំណើរ យកទ្រព្យសម្បត្តិ ពេលរាត្រី ញាត់ទ្រុងបាន៤នាក់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចចំណត រថយន្តផ្សារអគ្គ ក្នុងភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថាមានក្រុមឆ្លៀតឱកាសមួយក្រុមតែងតែធ្វើសកម្មភាព វាយប្រជាពលរដ្ឋយកទ្រព្យសម្បត្តិពេលរាត្រីលោកក៏បានចាត់កម្លាំងល្បាតដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ លុះដល់វេលាម៉ោងកើតហេតុក៏ប្រទះឃើញ ក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពវាយគេយកទ្រព្យសម្បត្តិមែន ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យបាន០៤នាក់យកមកសួរនាំតែម្តង។

លោកអធិការបានបន្តថា ជនសង្ស័យដែលកម្លាំងរបស់លោកចាប់ខ្លួនមាន១-ឈ្មោះ ហូល វិឆៃ ភេទប្រុស អាយុ២៦ឆ្នាំ ២-ឈ្មោះ កាន់ ចំរើន ភេទប្រុស អាយុ36ឆ្នាំ ៣-ឈ្មោះ អេង វឌ្ឍនា ភេទប្រុស អាយុ២៦ឆ្នាំ ៤-ឈ្មោះ មុំ សាល ភេទប្រុស អាយុ២៨ឆ្នាំ ពួកទាំង ០៤នាក់មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។

លោក អ៊ុំ សុផល បានបញ្ជាក់ថាពេលសួរនាំពួកគេបានសារភាពថាពិតជាបានប្រព្រឹត្តដូច្នោះមែន ក្រោយសួរនាំត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]