និសិ្សតផ្នែកវិចិត្រសិល្បៈពីរនាក់នៅប្រទេសអាឡឺម៉ង់ បានប្រកាស់ឲ្យមហាជន បោះឆ្នោតតាម Internet ដើម្បីកំណត់ជីវិតរបស់ កូនចៀមមួយក្បាល ។ បើមហាជនភាគច្រើន បោះឆ្នោតឲ្យប្រហារជីវិត ដោយកាត់ក្បាលកូនចៀម និសិ្សតទាំងពីរនឹងកាត់ក្បាលកូនចៀមដោយប្រើម៉ាស៊ីន ប្រហារជីវិតដែលដែលគេផលិតឡើង​(សូមមើលរូប) ហើយការប្រហារជីវិតចៀម នឹងផ្សាយបន្តផ្ទាល់តាម Internet ។

មកដល់ពេលនេះមានមហាជន ជាង ២ សែននាក់បានបោះឆ្នោត ហើយសំឡេងឆ្នោតប្រហាក់ប្រហែលគ្នា ។ មហាជនមានពេលបោះឆ្នោតរហូតដល់ពាក់កណ្ដាលខែ ឧសភា ។

និសិ្សតទាំងពីរបានអះអាងថានេះជាគម្រោងសិល្បៈរបស់គេ នឹងមិនមានអ្វីខុសច្បាប់ឡើយ ហើយការប្រហារជីវិតរបស់សត្វនេះ មិនមែនជាការសម្រេចចិត្តរបស់គេទេ គឺមហាជន នេះជាប្រជាធិបតេយ្យនិយម ។ ប៉ុន្ដែប៉ូលីសអាឡឺម៉ង់ គំរាមចាប់ខ្លួនពួកគេ បើគេពិតជាប្រហារជីវិតចៀមនេះមែន គេទាំងពីរអាចជាប់គុក ៣ ឆ្នាំ តាមច្បាប់ប្រទេស អាឡឺម៉ង់។

ម៉ាស៊ីនប្រហារជីវិតនេះ មានប្រភពចេញពីប្រទេសបារាំងរាប់សតវត្សមុន ដែលគេប្រើសម្រាប់ប្រហារជីវិតឧក្រិដ្ឋជនធ្ងន់ៗ ។ ស្តេចបារាំង Louis XVI ក្នុងចុងសតវត្សទី ១៨ ក៏ត្រូវបានប្រហារជីវិតដោយ ម៉ាស៊ីនបែបនេះដែរ ។ កំបិតរបស់ម៉ាស៊ីនមានទម្ងន់ ៣៦ គីឡូក្រាម ដែលនឹងទម្លាក់ពីលើ មកកាត់កដាច់ភ្លាម ហើយជនក្រោមកំបិតនេះនឹងស្លាប់ភ្លាមៗ មិនមានអារម្មណ៍ឈឺចាប់ ។

អ្វីដែលចាប់អារម្មណ៍ គឺមហាជនពាក់កណ្ដាលចង់ឃើញកូនចៀម ត្រូវគេកាត់ក្បាល។ តើប្រិយមិត្តបោះឆ្នោតឲ្យមួយណា ទុកជីវិត ឬ ប្រហារជីវិត។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]