Donna Simpson កើតនៅឆ្នាំ១៩៦៧ ដែលជានារីជនជាតិអាមេរិច មានបំណងប្រាថ្នាចង់ក្លាយជានារីដ៏ធាត់ ជាងគេនៅលើ ពិភពលោកក្នុងឆ្នាំ២០០៨។ នាងមានប្រាថ្នាក្នុងការប៉ុងប៉ង ចង់បានគីឡូរហូតដល់៤៥០គីឡូក្រាម។ ក៏ដូចជាក្នុងឆ្នាំ២០១២នេះ Donna Simpson មានទំងន់២៧៣គីឡូក្រាម ដែលកាលពីឆ្នាំ២០០៨ នាងមានទំងន់២៩០គីឡូក្រាម។ ក្នុងអំឡុងពេលនេះ ក្នុងប្រព័ន្ធវេបសាយរបស់នាង នាងបានដាក់ឲ្យប្រិយមិត្ដរប​ស់ នាងបានឃើញពីការញាំអាហាររបស់នាង។ អ្វីដែលអស្ចារ្យនោះ នាងបានទទួលពានរង្វាន់ Guinness World ក្នុងឆ្នាំ២០១០ គឺជាស្រ្ដីដែលមានទំងន់ធ្ងន់ ដែលអាចពរពោះមានកូនបាន។ ចុងឆ្នាំ២០១១ នាងបានសម្រេចចិត្ដ ក្នុងការកាត់បន្ថយទំងន់ឲ្យ មកត្រឹម១៧០គីឡូក្រាម ដើម្បីងាយស្រួលក្នុងការ ស្វែងរកការងារ ដើម្បីចិញ្ចឹមកូនរបស់នាង។ ក្នុងនេះដែរ មិនមានត្រឹមតែនាងទេ ដែលមានទំងន់ធ្ងន់ គឺមានស្រ្ដីនិងបុរសជាច្រើន ដែលមានទំងន់ធ្ងន់។ តាមការសិក្សាបានបញ្ជាក់ថា កាលដែលមានទំងន់ធ្ងន់ពេក អាចផ្ដល់ផលវិបាកជាច្រើន ជាពិសេសបញ្ហាទាក់ទងនឹងសុខភាព៕

នេះជារូបភាពរបស់ Donna Simpson

រូបភាពរបស់បុរសនិងស្រ្ដីមួយចំនួនដែលមានទំងន់ធ្ងន់

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]