រាជធានី​ភ្នំពេញ ៖ រថយន្ដCRV ពណ៌​​ទឹក​ប្រាក់ បើក​ដោយ​ជនជាតិ​ចិន​បានបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវមើល​​ទៅ​គួរ​ឱ្យ​​​ញាក់​​​សាច់​​បណ្ដាល​​ឱ្យ​ខូចខាត​អស់​៤​ផ្ទាំងកាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រថ្ងៃ​ទី១៤ មក​រា នៅ​តាម​មហាវិថី​សហ​ព័ន្ធ​រុ​ស្ស៊ីទល់មុខ​ក្រសួង​ការពារ​ប្រទេសក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា ។

សាក្សី​​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​រថ​យន្ដCRV​ពណ៌​ទឹកប្រាក់នេះ​​បាន​បើក​កណ្តាល​ទ្រូង​​​​ផ្លូវ​​​ពី​លិចទៅ​កើតតាម​មហាវិ​ថី​សហព័ន្ធ​រុ​ស្ស៊ីក្នុង​រថយន្ដ​ជិះ​គ្នា​៣​នាក់បើកបរ​ដោយ​ជនជាតិ​ចិន និង​២​នាក់​ទៀត​ជានា​រី​ជនជាតិ​ខ្មែរ លុះ​​ទៅ​ដល់​មុខក្រសួង​ការពារ​ប្រទេស​មិនដឹង​ជា​អ្នកបើករវល់​ធ្វើ​អី​ស្រាប់តែ​រេចង្កូតរថយន្ដ​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​ហាក់​ដូច​ជា​មើល​​​​​មិន​ឃើញ​បណ្ដាល​ខូច​ឱ្យ​​អស់​៤​ផ្ទាំង ដោយ​២​ផ្ទាំង​ប៉ើង​ទៅ​កណ្ដាល​ថ្នល់ ។ ឯ​រថយន្ដ​បានដាច់​រ៉ូទីល​បាក់​​​យ៉ាន់​និង​​ផ្ទុះ​ពោង​សុវត្ថិភាពខូច​យ៉ាង​ដំណំ​។

ប្រភព​ព័ត៌មាន​បន្ដថា ក្រោយ​ពេល​កើត​ហេតុ​​ឃើញ​មាន​ផ្សែង​ដែល​ផ្ទុះ​ពោង​សុវត្ថិភាព​ហុយ​នៅ​ក្នុង​រថយន្ដ​ អ្នកឃើញ​ហេតុ​ការណ៍​ដែល​ជា​ទាហាន​២​នាក់​យាម​នៅ​មុខ​ក្រសួង​​ការពារ​ប្រទេស និង​ប៉ូលិស​ម្នាក់​ទៀត​ស្លៀកពាក់​ស៊ី​វិល ​ដែល​បើករថយន្ដ​ពីក្រោយ​រថយន្ដ​​បង្ក​​បាន​នាំ​គ្នា​បើកទ្វារចាប់​ទាញ​ដៃ​អ្នក​នៅ​ក្នុងរថយន្ដ​នោះ​ចេញ​ក្រៅខ្លាច​ក្រែងឆេះ​រថយន្ដ ។ បន្ទា​ប់ពី​ចាប់​ទាញ​ចេញ​ក្រៅ​រថយន្ដ​ហើយ ​អ្នក​បើករថយន្ដ​ជា​ជនជាតិ​ចិន និង​នារី​ខ្មែរ​២​នាក់​ទៀត​បាន​ទូរស័ព្ទ​ហៅ​រថយន្ដ​មួយ​គ្រឿង​មក​ដឹកពួក​គេ​​ចេញ​ទៅ តែ​ត្រូវ​ប៉ូលិស​ដែល​ស្លៀកពាក់ឯក​ស​ណា្ឋ​​ន​ស៊ី​វិល​ឃាត់ខ្លួន​មិន​ឱ្យ​ឡើង​រថយន្ដ​ទេ ហើយ​ទូរស័ព្ទ​ហៅ​ប៉ូលិស​ចរាចរ​មក​ធ្វើ​កំណត់ហេតុ ស្រាប់​តែនារី​ជនជាតិ​ខ្មែរ​ខឹងតូង​ដោយ​​និយាយ​ថា ​ប៉ូលិសអស្ចារ្យ​អី​ទៅហ៊ាន​​​​ឃាត់​ខ្លួន​គេ​ផង​។ លើស​​ពី​នេះ​ទៀត​នារី​នោះ​បាន​ប្រើ​ពាក្យ​មើល​ងាយ​មើលថោក​ប៉ូលិស​រូប​នោះ​ដោយ​​ប្រើ​ពាក្យ​មិន​សមរម្យជា​ច្រើន​ធ្វើ​ឱ្យ​បាត់​បង់​នូវ​ភាព​ថ្លៃថ្នូរ​ជានា​រី​ខ្មែរ​ ។

រថយន្ដ​បង្កហេតុ​ត្រូវ​ប៉ូលិស​ចរាចរ​ស្ទួ​ចយក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញដើម្បី​ធ្វើការ​ដោះស្រាយ​សងការ​ខូចខាត ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]