តើប្រិយមិត្តជឿថា មានភោជនីយដ្ឋានដែលមិនមានតម្លៃម្ហូបឲ្យភ្ញៀវទេ? តម្លៃគឺតាមគំនិតរបស់ភ្ញៀវ ភ្ញៀវឲ្យប៉ុណ្ណាម្ចាស់ហាងនឹងយកប៉ុណ្ណឹង។ ហាងទាំងនោះត្រូវគេបានដាក់ ឈ្មោះថា Pay-what-you-want ដែលចាប់ផ្ដើមទទួលការចាប់អារម្មណ៍ពីអ្នកវិនិយោគ និង ភ្ញៀវជាច្រើន ។ ក្នុងឆ្នាំ ២០១០ ហាង Panera Bread​ បានចាប់ផ្ដើមអនុវត្ត Pay-what-you-want នៅតាមបណ្តាសាខារបស់ខ្លួនក្នុងទីក្រុង St. Louis សហរដ្ឋអាមេរិក ។ ថ្មីៗនេះក៏គេឃើញមានហាងបែបនេះ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េ។

ហាងបែបនេះខុសពីការធ្វើជំនួញជាធម្មតា ដែលអ្នកលក់ជាអ្នកកំណត់តម្លៃ ។ ក្នុងប្រព័ន្ធ Pay-what-you-want អ្នកទិញជាអ្នកកំណត់តម្លៃ ។ អ្នកស្រាវជ្រាវខាងខាងជំនួញ បានបកស្រាយថាប្រព័ន្ធនេះអាច មានប្រសិទ្ធភាពត្រង់ថា អ្នកទិញខ្លះមានអំនួតមិនចង់ឲ្យគេគិតថាខ្លួនជាអ្នកកំណាញ់ ហាងមានទំនាក់ទំនងល្អជាមួយអ្នកទិញ ទំនិញអ្នកទិញចូលជាដំក្នុងតម្លៃថោក និង រកស៊ីជាមួយភ្ញៀវដែរធូធារ។

ប្រិយមិត្តចង់បានភោជនីយដ្ឋានបែបនេះទេក្នុងប្រទេសកម្ពុជា?

ហាង Panera Bread​ 

ហាងមួយនៅសេអ៊ូល

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]