នារីជាចោរម្នាក់ ត្រូវបានគេចាប់ដោះខោអាវចេញបន្ទាប់ ពីគេចាប់បាននាងលួច ទូរស័ព្ទ iPhone ពីក្នុងហាងទំនើបមួយក្នុង ទីក្រុង Yongkang កាលពីថ្មីៗនេះ។ យោងទៅតាមម្ចាស់ហាង នារីម្នាក់នេះមានអាយុ ប្រហែលជា២០ឆ្នាំបានយក ទូរស័ព្ទដៃ iPhone របស់មិត្ដភិក្ដនាង នៅពេលដែមិត្ដភិក្ដរបស់នាងជួយនាង ក្នុងការលក់ទៅឲ្យអតិថិជន ដែលនៅពេលនោះ មិត្ដភិក្ដរបស់នាងបានទុកទូរស័ព្ទដៃ នៅឆ្ងាយពីដៃ។ នៅពេលដែលពួកគែដឹងថា ទូរស័ព្ទត្រូវបានបាត់ ពួកគេបានស្រែកយ៉ាងខ្លាំងដើម្បី តាមចាប់ចោរដែលកំពុងតែព្យាយាមរត់។ ដោយសារតែបានអ្នកនៅជិតហាងនោះបានជួយ ចោរនោះត្រូវបានគេចាប់បាន។ ប៉ុន្ដែអ្វីដែលមិនគិតនោះ គឺមនុស្សដែលនៅជុំវិញនោះ បានចាប់បោចសក់នាង និងដោះខោអាវនាង រហូតដល់ដោះអាវក្នុងថែមទៀត។ នារីជាចោរបាននិយាយថា នាងមានផ្ទៃពោះ និងជួបប្រទះបញ្ហាលុយកាស ដូចនេះបានជានាងហ៊ាន ធ្វើបែបនេះ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]