នាង Lin Na Bing គឺជាតារាម៉ូដែលស្រី ដែលមានរាងតូចច្រឡឹងគួរឲ្យស្រឡាញ់ និងមានសម្រស់ស្រស់ស្អាត មិនចាញ់តារាស្រីដទៃទៀតឡើយ មិនតែប៉ុណ្ណោះ នាង Lin Na Bing គឺជាតារាស្រី ដែលមានឈ្មោះល្បីល្បាញ នៅលើប្រព័ន្ធអ៊ីនធឺណែត ក្នុងប្រទេសចិនទៀតផង។

នាង Lin Na Bing កើតនៅថ្ងៃទី០១ ខែធ្នូ មានកំពស់ ១.៦៣ម៉ែត្រ និងមានទំងន់ ៣៨គីឡូក្រាម មកពីទីក្រុងប៉េកាំង ប្រទេសចិន។ នាងបានបញ្ចប់ការសិក្សា នៅក្នុងវិទ្យាស្ថាន “Guangxi Arts Institute” ហើយធា្លប់បានឈ្នះពាន់រង្វាន់ម៉ូដែលជាច្រើន ក្នុងអាជីពជាតារាម៉ូដែលរយៈពេល ៥ឆ្នាំនេះ។

យ៉ាងណាមិញ ចំពោះឈ្មោះបោះសំលេង របស់តារាស្រីរូបនេះ គឺមិនចាញ់តារាស្រីដទៃទៀតឡើយ ដោយសារតែនាង មានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ ធ្វើឲ្យមានប្រិយមិត្តគាំទ្រកាន់តែច្រើន ដូច្នេះហើយទើបនាងមានឈ្មោះកាន់តែល្បីល្បាញ៕



















ដោយ ៖ ប៊ី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]