បុរសជាអតីត អ្នកធ្វើការនៅព្រះវិហារមួយកន្លែង ត្រូវបានកាត់ទោស កាលពីម្សិលមិញ ដោយជាប់ពាក់ព័ន្ធ នឹងការលួចថត វីដេអូនារីនៅក្នុងបន្ទប់ទឹក ដែលមានជាង ៦០វីដេអូ។

តាមសារព័ត៌មានរបស់ស្ទេតថាម បានឲ្យដឹងថា បុរសនេះមានឈ្មោះថា Kenneth Yeo Jia Chuan អាយុ ២៦ឆ្នាំ ដែលជាប់ទោសពីបទលួចថត នារីដែលមានអាយុ លើសពី៣១ឆ្នាំ អស់រយៈពេល២ឆ្នាំមកហើយ ដែលគិតពីចំនួន នៃវីដេអូគឺមាន ៦៨។ ជាមួយគ្នានោះ បុរសនេះបានប្រើកាមេរ៉ាម្ជុល ដើម្បីយកថតយកសកម្មភាព របស់នារីទាំងនេះ នៅក្នុងបន្ទប់ទឹកនៃការិយាល័យព្រះវិហារ ក្នុងមជ្ឈមណ្ឌលផ្សារទំនើប Bukit Timah និងនៅក្នុងបន្ទប់ទឹក នៃព្រះវិហាររបស់សឹង្ហបុរី Bukit Timah នៅលើផ្លូវ Hindhede ផងដែរ។ តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា ជនល្មើសនេះមានមុខដំណែងជាអ្នកបច្ចេកទេស និងតំឡើងខ្សែភ្លើងផងដែរ នៅក្នុងព្រះវិហារនេះ។ 

យ៉ាងណាមិញ នេះជាបញ្ហាដ៏ធំមួយសម្រាប់មិត្ដនារីទាំងឡាយ ដោយសារតែបច្ចុប្បន្ននេះ សំបូរទៅដោយជនខិលខូច លួចឆក់ឳកាស ធ្វើសកម្មភាពទាំងអស់នេះ ដូចនេះសូមមេត្ដាប្រុងប្រយ័ត្ន៕

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]