ចាំក្មេងតូច ចាន់ ស្រីខួច ទេ? ពេលនេះស្អាតខ្លាំង រីឯសម្លេងច្រៀងផ្ទាល់ ពីរោះដូចចាក់ឌីស(មានវីដេអូ)

//s9.kh1.co/9e/9efa1ddb96aa1517313ebeb80ea3281aad63368f.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

កាន់តែធំសម្រស់កាន់តែស្អាត ចាន់ ស្រីខួច សមត្ថភាពច្រៀងក៏កាន់តែល្អប្រសើរខ្លាំង មិនចាញ់រៀមច្បងប៉ុន្មាន។

ភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកតាមដានកម្មវិធី The Voice Kids រដូវកាលទី១ ច្បាស់ជានៅចាំកុមារីឈ្មោះ ចាន់ ស្រីខួច ដែលនាងមានទេពកោសល្យច្រៀងបានយ៉ាងពីរោះ ព្រមទាំងទទួលបានប៊ូតុង៣ពីគណកម្មការទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កុមារីរូបនេះ ត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើត តារាសម្ដែង និងតារាចម្រៀង កញ្ញា ចាន់ ស្រីនាថផងដែរ។ ជាការពិតណាស់ បើទោះបី ចាន់ ស្រីខួច មិនទទួលបានជ័យលាភី តែនាងនៅតែទទួលបានប្រជាប្រិយភាពមកទល់នឹងបច្ចុប្បន្ន។  

យ៉ាងណាមិញពេលវេលាចេះតែរំកិលទៅមុខ នាពេលនេះ ក្មេងស្រីរូបនេះ ក៏ធំពេញរូបពេញរាង ក្រមុំស្តូកតែម្ដង ជាពិសេសមុខមាត់ ការតែងខ្លួនរបស់នាងពិតជាប្រែខ្លាំង គួរឲ្យសរសើរខ្លាំង ខណៈសមត្ថភាពច្រៀងនៅតែល្អ។ ជាពិសេសនោះគឺ សមត្ថភាពសម្លេងរបស់នាង ក៏កាន់តែល្អប្រសើរខ្លាំងតែម្ដង ជាក់ស្ដែង មហាជនកាន់តែសរសើរ ក្រោយបានស្តាប់ការបកស្រាយចម្រៀង ដោយសម្លេងគោកផ្ទាល់តែម្ដង គ្មានការកែកុនបន្ថែមបន្ថោយ រឹតតែបង្ហាញច្បាស់ៗតារាពន្លកក្រោយរូបនេះពិតជាមានសមត្ថភាព ច្រៀងយ៉ាងពិរោះដូចចាក់ឌីសទៅហើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
ចាន់ ស្រីខួច
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T