ភ្នំពេញ៖  អតីតពានរង្វាន់ តារាចម្រៀង សាកលថ្នាក់ជាតិ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កញ្ញា សាំង សុម៉ាលីដែត ដែលជាចៅស្រីបង្កើត របស់លោកយាយ ចេកម៉ាច ជាអ្នកចម្រៀងយីកេ ដ៏ល្បីល្បាញ កាលពីជំនាន់ដើម ពេលនេះនាងកំពុងតែ ស្នាក់នៅទឹកដី សម្បូរដុល្លារ សហរដ្ឋអាមេរិក និងមានស្វាមីរួចទៅហើយ គ្រាន់តែពុំបានដឹងថា នាងរៀបការតាំងពី ពេលណានោះទេ ។

អតីតជ័យលាភី លេខ១ ចម្រៀងសាកលថ្នាក់ជាតិ ទូរទាំងប្រទេស សាំង សុម៉ាលីដែត ត្រូវបានផលិត កម្មហង្សមាស ចែចូវកាលពីកំឡុង ឆ្នាំពី ២០១២ តែនាងបានច្រាន សំណើរនេះចោល ដោយសុខចិត្តដើរច្រៀងត្រុកៗ តាមផលិតកម្មតូចតាចនានា នឹងទទួលការសម្ដែងនៅក្រៅប្រទេស ប្រសើរជាងជាប់ក្នុង របងនៃផលិតកម្ម ដ៏ធំនេះ។ សាំង សុម៉ាលីដែត បានឃើញរួចមកហើយ ជាក់ស្ដែងដូចជា នាង គៀត សុវណ្ណាឡាង ដែលក្រៀមស្រកីដូចត្រីត្រូវថ្ងៃ បន្ទាប់ពីសម្រចចិត្ត ហក់ចូល ដោយខ្វះការពិចារណា វែងឆ្ងាយ ។

សាំង សុម៉ាលីដែត បានបដិសេធចោល ដោយគ្មានស្ដាយ ស្រណោះអ្វីបន្តិច ព្រោះរយៈ៥ឆ្នាំសម្រាប់នាង លើក្រដាសក្នុងកុងត្រា វាដូចជាយូរបន្តិចហើយ ។ ដូចនេះនាងក៏ទទួល ការសម្ដែងមួយ នៅអាមេរិក បន្ទាប់មកយើង ក៏លែងឃើញវត្តមាន បន្តទៀត ក្នុងស្រុកទាំងស្រុងតែម្ដង។

តាមប្រភពព័ត៌មានពី បណ្ដាញសង្គមហ្វេសប៊ុក របស់តារាច្រៀងស្រីសំឡេង ពីរោះលំដាប់ថ្នាក់ជាតិ សាំង សុម៉ាលីដែត បានបង្ហោះរូបភាពជាច្រើន ស្ដីពីជីវិតរស់នៅ លើទឹកដីអាមេរិក ដែលនាងហាក់កំពុងតែ មានសុភមង្គល យ៉ាងស្កប់ស្កល់ ជាមួយប្ដី។ រូបភាពស្ដីពីការធ្វើម្ហូបមួយ ត្រូវបានមិត្តក្នុងហ្វេសប៊ុក និយាយថា "សុំញុំាផង.." នាងបាននិយាយលេងថា "ចាំនាងសួរប្ដីនាងសិន...!" ហាក់បញ្ជាក់យ៉ាងច្បាស់ថា នាងមានគ្រួសារហើយ នៅលើទឹកដីសម្បូរលុយ ដុល្លារមួយណនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់ សាំង សុម៉ាលីដែត បានផ្លាស់ប្ដូរទាំងស្រុង នៅលើអត្តចរិតសុភាព រាបសារ រួចផ្លាស់ប្ដូរមកវិញ នូវរូបភាពសិចស៊ី ស្ទើរតែមើលមិនស្គាល់ ព្រោះកាលពីនាង នៅក្នុងស្រុក ជាតារាចម្រៀង បែបប្រពៃណី ស្លៀកតែសំពត់បត់ អាវប៉ាក់ តែប៉ុណ្ណោះ ។ ទស្សនិកជនដែលគាំទ្រ ទឹកដមសំឡេងរបស់ សាំង សុម៉ាលីដែត ចង់ឃើញនាងរៀបការ ក្រាបក្បាលដល់កន្ទេល ក្នុងនាមជានារីម្នាក់ តែប្រហែលជា មិនអាចឡើយ ព្រោះ សាំង សុម៉ាលីដែត ពេលនេះមិនមែនដូច សាំង សុម៉ាលីដែត ពេលមុនឡើយ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]