រាជ​ធានីភ្នំពេញ ៖ ​ បុរ​សម្នាក់​ជិះ​ម៉ូតូ​ទៅ​​ដល់​ស្តុប​អំបាសាឌ័រចុះ​ពីលើ​ម៉ូតូ​ទៅ​អង្គុយ​​ នៅ​ចិញ្ចើម​​ផ្លូវ​ជិត​​ប៉ូលិស​​ទៅមុខ​​លែងរួចដោយ​ប្រាប់ថា ​ត្រូវ​ក្មេងស្ទាវជិះ​ជ្រែ​ពីមុខ​​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូរបស់គេដួល​ ច្រងាប់ច្រងិល​ម្នាក់​ឯង​បាក់​ដង​កាំបិត​ខាងឆ្វេងកាលពី​វេលា​ម៉ោង​៧​ និង​៥០នាទី​យប់ថ្ងៃទី​២៥ មេសា តាម​បណ្តោយ​វិថីម៉ៅ​សេទុង ​ក្នុងសង្កាត់​ផ្សារដើមគ ខណ្ឌទួល​គោក ។

ជនរងគ្រោះ​មានឈ្មោះ​អ៊ូច វណ្ណធឿន ភេទប្រុស ​ស្នាក់នៅ​​ក្រុង​តាខ្មៅ ខេត្តកណ្តាល បានប្រាប់​ប៉ូលិសថា មុនពេលកើតហេតុ​ គាត់​ជិះ​ម៉ូតូវីវ​៉ា ពណ៌ខ្មៅ ទៅ​ផឹកស៊ី​ជាមួយមិត្តភក្តិ​​នៅ​ស្ទឹង​មានជ័យ ។  បន្ទាប់ពីផឹកស៊ី​ស្រវឹង ក៏​ជិះម៉ូតូ​ក្នុងគោល​បំណង​​ទៅលេង​មិត្តភក្តិ​​ម្នាក់ទៀត នៅសង្កាត់​​ផ្សារ​កណ្តាល ខណ្ឌដូនពេញ ។ លុះ​ជិះ​​មក​ដល់​ចំណុច​​កើតហេតុ​ខាង​លើ ស្រាប់តែមាន​ក្មេង​ស្ទាវ​ជិះម៉ូតូ​ឆាលី​បើកជ្រែពីមុខ​គាត់រេ​ពេញ​ផ្លូវ ធ្វើឱ្យ​​គាត់​ជ្រុលចង្កូត​ទៅបុកគូទ​ម៉ូតូ​ឆាលី​នោះពីក្រោយបណ្តាលឱ្យ​​​ដួល​ ​ច្រងាប់​ច្រងិល​ម្នាក់ឯង ចំណែក​ម៉ូតូឆាលី​បើក​ទៅមុខបាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]