រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលរូបគាត់ជិះម៉ូតូ ១គ្រឿង សណ្តោងរ៉ឺម៉កដឹកខោអាវជជុះ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ស្រាប់តែមានរថយន្តដឹកកុងទ័រនឺ ១គ្រឿង របស់ក្រុមហ៊ុនSK ដែលបើកស្របគ្នាក្នុងល្បឿនបុក ពីក្រោយពេញទំហឹង និងរុញទៅមុខ ប្រមាណ ១០០ម៉ែត្រ បណ្តាលឱ្យបុសនោះ ខ្ទាតចេញរបួសធ្ងន់ ចំណែកតៃកុងឡានរត់គេចខ្លួនបាត់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ១០នាទី យប់ថ្ងៃទី១៤ កញ្ញា ២០១៣ នៅចំណុចខាងលិចបញ្ជរបង់ ប្រាក់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ ស្រុកកន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញម៉ូតូសណ្តោងរ៉ឹម៉កដឹកខោអាវជជុះ ម៉ាកឌ្រីមC110 ពណ៌ខ្មៅ ១គ្រឿង អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ឈ្មោះ យស់ សុខឿន អាយុ ៣៣ឆ្នាំ មុខរបរលក់ខោអាវជជុះ មានទីលំនៅភូមិអូរជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកកុងទ័រនឺ ១គ្រឿង ពណ៌ស ពាក់ស្លាកលខ ក្រុងព្រះសីហនុ 3A-0367 របស់ក្រុមហ៊ុនSK ដែលធ្វើដំណើរស្របទិសគ្នា បើកបរក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូតែម្តង និងរុញទៅមុខប្រមាណ ១០០ម៉ែត្រ បណ្តាលឱ្យមនុស្សខ្ទាចចេញរងរបួសធ្ងន់ ។

ក្រោយកើតហេតុ តៃកុងឡានបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយ ចំណែកបុរសរងគ្រោះត្រូវ គេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]