កាលពីថ្ងៃទី៣០ ខែសីហា កន្លងមកនេះ មានបុរសម្នាក់ បានបង្ហោះនូវវីដេអូដ៏អស្ចារ្យមួយ ទៅក្នុង YouTube របស់គាត់ ដែលបង្ហាញពីការចាប់បាន ត្រីឆ្លាមខ្លា (Tiger Shark) ដ៏ធំមួយប្រវែងពី ៣.៦ម៉ែត្រ ទៅ ៤ម៉ែត្រ និងចូលរួមចាប់ដោយមិត្តភក្កិ របស់គាត់ជាច្រើននាក់ទៀត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ត្រីឆ្លាមដ៏ធំមួយក្បាលនេះ ត្រូវចាប់បាននៅ កន្លែងលេងមួយឈ្មោះថា Honokohau Harbor នៅកោះហាវៃ។ លោក Oriana Kalama ក្រោយពីចាប់ត្រីឆ្លាមដ៏ធំនេះបាន ហើយបង្ហោះវីដេអូចែកចាយ ឲ្យមនុស្សលើសកលោកបានទស្សនា គាត់ក៏បានទទួលនូវការហៅពី ក្រុមអ្នកការពារសត្វសមុទ្រ ប្រចាំកោះហាវៃ ឲ្យទៅសូមទោស នូវទង្វើដែលគាត់បានប្រព្រឺត្តិផងដែរ ព្រោះសត្វឆ្លាមប្រភេទនេះ គឺជាសត្វដែលជិតផុតពូជ ហើយវាក៏ខុសនឹងច្បាប់ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការចាប់ត្រីឆ្លាមដ៏ធំមួយក្បាលនេះ? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]