ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ចាប់ខ្លួននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីពួកគេទាំងពីរនាក់ បានធ្វើសកម្មភាពឆក់កាបូប របស់និស្សិតស្រីនៅវិទ្យាស្ថានភាសាបរទេស (IFL) មុខសាលាតិចណូ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ។

យោងតាមប្រភពព័ត៌មានពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សុខ ហ៊ាង អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្ថិតនៅតាមផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ ឈ្មោះ វ៉េង សុភ័ណ្ឌ អាយុ ១៦ឆ្នាំ រស់នៅផ្ទះជួល តាមផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរនៅផ្ទះ។

ដោយឡែកជនរងគ្រោះវិញ សមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណនោះឡើយ ពីព្រោះក្រោយកើតពួកគេទាំង ពីរនាក់ បានចូលរៀនបាត់ទៅ។ ប៉ុន្តែក្រោយការចាប់ខ្លួន សមត្ថកិច្ចបានរឹបអូសកាបូប របស់ជនរងគ្រោះ ដែលមានទូរស័ព្ទអាយហ្វូន និងលុយ ១០ម៉ឺនរៀល ។

បច្ចុប្បន្នពួកគេទាំងពីរនាក់ ស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]