រាជធានីភ្នំពេញ ៖ ​រថយន្តកាមរី​គូទ​ហើម ពណ៌ស្លែ ​បើក​ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​១​តោន​កន្លះ​ ពណ៌​ផ្ទៃ​មេឃ ​នៅចំណុច​ផ្លូវ​កោង ​បណ្តាល​ឱ្យ​ផុង​​​ដំបូល​រថយន្តខាង​មុខ​ចំហៀង​ខាងស្តាំ​ចូល​ក្នុង ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​​ថ្លៃទី​​២៦ មេសា នៅ​តាម​ផ្លូវ​លេខ​២៧១ ​ត្រង់​ចំណុច​ផ្លូវ​កោង​មុខ​សាលា​បច្ចេក​​ទេស​វិមាន​ទិព្វ ​ស្ថិត​ក្នុងសង្កាត់​បឹង​​សាឡាង ខណ្ឌ​​ទួលគោក ។

​ក្រោយពេល​កើតហេតុ​​ម្ចាស់​រថយន្ត​កាមរី​គូទ ហើម​​ដែល​បុក​គូទ​ពី​ក្រោយ​រថយន្ត​កូរ៉េ​នោះ​​បានចុះទៅ​សួរអ្នក​បើក​បរ​ រថយន្ត​កូរ៉េថា ​មាន​ប័ណ្ណ​បើក​បរ​ទេ បាន​ជា​ជាន់​ហ្វ្រាំង​​ប្រថុច​ញុ៉ច​បែ​បនេះ ​អ្នក​បើក​បរ​ប្រាប់​ថា ​ភ្លេច​យក​មក​នៅ​ក្រុម​ហ៊ុន ។ ​​ពេល​នោះ​ខាង​ម្ចាស់​រថយន្ត​កាមរី​គូទ ហើម​បាន​ប្រាប់​ឱ្យ​ទូរស័ព្ទ​ហៅថៅកែ​​មកធ្វើការ​ដោះស្រាយ ដោយ​​ទាមទារ​ឱ្យ​ចេញ​សង​ការ​​ខូច​ខាត​រថយន្ត​របស់​គេ​ចំនួន​ពាក់​កណ្តាល ដោយ​ចោទ​ប្រកាន់ថា បើក​បរ​គ្មាន​ប័ណ្ណ​បើក​បរ។  បន្ទាប់​មក​ទើប​​មាន​តំណាង​ក្រុម​ហ៊ុន​ចេញ​មកធ្វើ​ការ​ដោះស្រាយ​​​​ដោយ​សង​ សំណង​ទៅ​ខាង​​រថយន្ត​កាមរី​​គូទ​ហើម​ចំនួន​៤០​ដុល្លារ​ជា​ការ​បញ្ចប់​រឿង ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]