កាលពីពេលថ្មីៗនេះ  ប៉ូលីសនៅក្នុង Xi'an ខេត្ដ Shaanxi ប្រទេសចិនបានរឹបអូស សាច់គោ ក្លែងក្លាយជាង ២០,០០០ គីឡូក្រាម ដែលបានផលិតឡើង ពីសាច់ជ្រូក និងជាតិគីមី តាមរបាយការណ៍របស់ ជេអ័រជេ។

តាមការបញ្ជាក់បានឲ្យដឹងថា សាច់ជ្រូកត្រូវបានគេបន្លំ ក្លាយជាសាច់គោ ដោយលាយជាមួយនឹងជាតិគីមី ដូចជាក្រមួនប៉ារ៉ាវីន (ដែលគេយកទៅធ្វើទៀន) និងអំបិល ដើម្បីឲ្យសាច់ទាំងនេះ មានរូបរាងដូចជាសាច់គោបេះបិទ។ យ៉ាងណាមិញ រោងចក្រនេះ បានធ្វើការចែកចាយសាច់នេះ ប្រហែលជាជាង ១,៥០០គីឡូក្រាម ទៅក្នុងទីផ្សារនៅក្នុងតំបន់ ដែលតម្លៃ ពី ៤ទៅ ៥ដុល្លារក្នុងមួយគីឡូក្រាម។ ជាមួយគ្នានោះ មានរោងចក្រ ៦ត្រូវបានបិទទ្វារ ដោយសារតែផលិតសាច់ក្លែងក្លាយទាំងនេះ។

ទោះជាយ៉ាងណា រឿងរ៉ាវនេះ បានក្លាយជាបញ្ហាមួយដល់ សហគមន៍មូស្លីមដែលមានទីតាំងធំ នៅក្នុងតំបន់នេះ ដែលបានទិញសាច់គោក្លែងក្លាយនេះ ដែលជាក់ស្ដែងគឺជាសាច់ ដែលផលិតពីសាច់ជ្រូកនោះ៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]